បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះពន្ធប្រថាប់ត្រាលើឯកសារមាន លក្ខណៈគតិយុត្ត មានដូចជា លិខិតស្ដីពីការបង្កើតក្រុមហ៊ុន លិខិតស្ដីពីការ រំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្ដីពីការបិទក្រុមហ៊ុនឋ |
មូលដ្ឋានគតិយុត្ត | ▪ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនា យកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ▪ប្រកាសលេខ ៧២៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបញ្ឈប់ការលក់ឯកសារលិខិតប្រកាស ពន្ធគ្រប់ប្រភេទ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ទទួលពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រា |
កម្រៃសេវាសាធារណៈ | ០ រៀល |
សុពលភាពនៃសេវា សាធារណៈ | តាមការស្នើសុំ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ១ ទៅ ៣ ថ្ងៃ (បន្ទាប់ពីលទ្ធផលសវនកម្ម) នៃថ្ងៃធ្វើការ |
ឯកសារតម្រូវ | លិខិតស្តីពីការបង្កើតក្រុមហ៊ុន និងលិខិតស្តីពីការរំលាយក្រុមហ៊ុនបញ្ចូលគ្នា៖ ពាក្យស្នើសុំប្រថាប់ត្រា លិខិតពីក្រសួងពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុនថ្មី និងចាស់ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនម្ចាស់ភាគហ៊ុន (ច្បាប់ថតចម្លង) លិខិត ស្តីពីការបិទក្រុមហ៊ុន៖ ពាក្យស្នើសុំបិទ ប័ណ្ណពន្ធប៉ាតង់ឆ្នាំចរន្ត (ច្បាប់ដើម) វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (ច្បាប់ដើម) លិខិតបញ្ជាក់ការបង់ពន្ធប្រថាប់ត្រា លិខិតប្រកាសពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ (ឆ្នាំចរន្ត) លិខិតប្រកាសពន្ធប្រចាំខែ ៣ ខែចុងក្រោយ លក្ខន្តិកៈក្រុមហ៊ុន (ច្បាប់ថតចម្លង) វិញ្ញាបនបត្រក្រសួងពាណិជ្ជកម្ម (ច្បាប់ថតចម្លង) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ច្បាប់ថតចម្លង) |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ សាខាពន្ធដារខេត្ត-ខណ្ឌ (អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់) |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹង ដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ និង សាខាពន្ធដារខេត្ត-ខណ្ឌ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល | អគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត-ខណ្ឌ |