បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ លើការចុះបញ្ជីពន្ធដារតាមរបបពិត (ស្វ័យប្រកាស) ចំពោះបុគ្គលទាំងឡាយដែលមានសកម្មភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រដ្ឋបាលសារពើពន្ធចេញវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ និងប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារជូនអ្នកជាប់ពន្ធ សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ |
មូលដ្ឋានគតិយុត្ត | • ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ • ប្រកាសលេខ ៤៩៦ សហវ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការចុះបញ្ជីពន្ធដារ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | I. អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ក. ស្ថាប័នរដ្ឋ បេសកកម្មទូត កុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានានិងគណបក្សនយោបាយ ប្រធាន ឬអ្នកតំណាងរបស់ស្ថាប័នរដ្ឋ បេសកកម្មទូត កុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា និងគណបក្សនយោបាយ ត្រូវបានតម្រូវឱ្យបំពេញព័ត៌មានក្នុងទម្រង់ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវច្បាប់ដើម ឬច្បាប់ថតចម្លង នៃឯកសារទាំងឡាយដែលមានការបញ្ជាក់ទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច។ ខ. សហគ្រាសឯកបុគ្គល និងសហគ្រាសនីតិបុគ្គល ប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់សហគ្រាស ត្រូវបានតម្រូវឱ្យមកថតរូបស្គែនម្រាមដៃដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ។ ករណីប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់សហគ្រាសដែលមានសញ្ជាតិបរទេស ហើយស្នាក់នៅក្រៅព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចអញ្ជើញមកថតរូប ស្គែនម្រាមដៃ ត្រូវធ្វើលិខិតផ្ទេរសិទ្ធិឱ្យអ្នកតំណាងណាមួយនៅក្នុងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ដែលបានទទួលស្គាល់ដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ មកថតរូបនិងស្គែនម្រាមដៃជំនួសបាន និងត្រូវសហការផ្តល់នូវឯកសារពាក់ព័ន្ធ ដែលមានចែងក្នុងប្រកាសនេះ ដើម្បីទទួលបាននូវប័ណ្ណពន្ធប៉ាតង់ ឬ/និងវិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម ឬ/និងប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ។ ចំពោះប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់សហគ្រាសមានសញ្ជាតិបរទេស តែស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ឬប្រធានក្រុមប្រឹក្សាភិបាល ឬម្ចាស់សហគ្រាសមានសញ្ជាតិខ្មែរ ត្រូវបានតម្រូវឱ្យមកថតរូបនិងស្គែនម្រាមដៃ និងត្រូវសហការផ្តល់នូវឯកសារពាក់ព័ន្ធ ដែលមានចែងក្នុងប្រកាសខាងលើនេះ ដើម្បីទទួលបាននូវប័ណ្ណពន្ធប៉ាតង់ ឬ/និងវិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម ឬ/និងប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ។ ក្នុងករណីចាំបាច់ អ្នកជាប់ពន្ធអាចស្នើសុំឱ្យរដ្ឋបាលសារពើពន្ធផ្តល់សេវាទៅថតរូប និងស្គែនម្រាមដៃដល់ទីតាំងសហគ្រាស ឬទីកន្លែងសមស្របណាមួយ។ ប្រធានក្រុមប្រឹក្សាភិបាល អភិបាល កម្មសិទ្ធិករ ឬម្ចាស់ភាគហ៊ុន បណ្ណា-ធិការ ឬអ្នកតំណាង ត្រូវបានតម្រូវឱ្យបំពេញព័ត៌មានក្នុងទម្រង់ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវច្បាប់ដើម ឬច្បាប់ថតចម្លង នៃឯកសារទាំងឡាយដែលមានការបញ្ជាក់ទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច។ គ. សមាគម និងអង្គការនានា ប្រធានសមាគម ប្រធានអង្គការនានាដែលធ្វើអាជីវកម្ម ឬអ្នកតំណាងណាមួយដែលបានទទួលស្គាល់ដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ ត្រូវបានតម្រូវឱ្យមកថតរូប និងស្គែនម្រាមដៃដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ និងតម្រូវឱ្យបំពេញព័ត៌មានក្នុងទម្រង់ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធ ដោយភ្ជាប់មកជាមួយនូវច្បាប់ដើម ឬច្បាប់ថតចម្លង នៃឯកសារទាំងឡាយ ដែលមានការបញ្ជាក់ទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច។ II- អ្នកជាប់ពន្ធដទៃទៀត អ្នកជាប់ពន្ធតូច ឬបុគ្គលទាំងឡាយណាដែលមានសកម្មភាពសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬមានកម្រិតផលរបរប្រចាំឆ្នាំក្រោម ២៥០លានរៀល ឬមានផលរបរក្នុងរយៈពេល ០៣ ខែណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តក្រោម ៦០ លានរៀល ត្រូវបានតម្រូវឱ្យបំពេញព័ត៌មានក្នុងទម្រង់ដែលបានកំណត់ដោយរដ្ឋបាលសារពើពន្ធ និងភ្ជាប់មកជាមួយនូវឯកសារច្បាប់ដើម ឬច្បាប់ថតចម្លង នៃឯកសារទាំងឡាយ ដែលមានបញ្ជាក់ទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ច។ |
កម្រៃសេវាសាធារណៈ | • ០ រៀល សម្រាប់ស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បេសកកម្មទូត កុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា និងគណបក្សនយោបាលដែលបានស្នើសុំ ដូចមានចែងក្នុងវាក្យខណ្ឌ ក នៃកថាខណ្ឌ ១ នៃប្រការ៧ នៃប្រកាសខាងលើនេះ • ២០ ០០០ រៀល សម្រាប់អ្នកជាប់ពន្ធតូច និងអ្នកជាប់ពន្ធដែលមានកម្រិតផលរបរប្រចាំឆ្នាំក្រោម ២៥០ លានរៀល ឬមានផលរបរក្នុងរយៈពេល ០៣ ខែណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តក្រោម ៦០ លានរៀល ដែលបានស្នើសុំដូចមានចែងក្នុងកថាខណ្ឌ ២ នៃប្រការ៧ នៃប្រកាសខាងលើនេះ • ៤០០ ០០០ រៀល សម្រាប់អ្នកជាប់ពន្ធមធ្យម អ្នកជាប់ពន្ធធំ សមាគម និងអង្គការនានា ដែលបានស្នើសុំ ដូចមានចែងក្នុងវាក្យខណ្ឌ ខ និងវាក្យខណ្ឌ គ នៃកថាខណ្ឌ ១ នៃប្រការ៧ នៃប្រកាសខាងលើនេះ។ |
សុពលភាពនៃសេវា សាធារណៈ | គ្មានកាលកំណត់រហូតដល់បិទសហគ្រាស (លើកលែងតែប័ណ្ណពន្ធប៉ាតង់ មានរយៈពេល ១ ឆ្នាំ) |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ១-៧ថ្ងៃ នៃថ្ងៃធ្វើការ (ចុះបញ្ជីតាមរយៈប្រព័ន្ធអេឡិកត្រូនិក “E-registration”)៧-១០ថ្ងៃ នៃថ្ងៃធ្វើការ (នៅរដ្ឋបាលសារពើពន្ធ)។ |
ឯកសារតម្រូវ | I- អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ក. ស្ថាប័នរដ្ឋ បេសកកម្មទូត កុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា និងគណបក្សនយោបាយ ១. ឯកសារចុះបញ្ជីចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធលិខិតអនុញ្ញាត ឬលិខិតបញ្ជាក់ការចុះបញ្ជី ចេញដោយរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នពាក់ព័ន្ធ ឬ/និងលក្ខន្តិកៈ ឬអនុស្សរណៈយោគយល់គ្នាជាមួយក្រសួង ស្ថាប័ន មានសមត្ថកិច្ច (បើមាន) ២. ឯកសារបញ្ជាក់អត្តសញ្ញាណប្រធាន ឬអ្នកតំណាងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ ខែ ដែលមានទំហំ ៣៥x៤៥មីលីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ០២ សន្លឹក ដោយមានការបញ្ជាក់ឈ្មោះ និងចុះហត្ថលេខាម្ចាស់រូបថត នៅខាងខ្នង។ ៣. ឯកសារបញ្ជាក់ទីតាំងប័ណ្ណកម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួលទីតាំងការិយាល័យលិខិតបញ្ជាក់ការបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យ (បើមាន)។ ខ. សហគ្រាសឯកបុគ្គល និងសហគ្រាសនីតិបុគ្គល ១. ឯកសារចុះបញ្ជីចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធលិខិតអនុញ្ញាត ឬលិខិតបញ្ជាក់ការចុះបញ្ជី ចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ ឬ/និងលិខិតទទួលចុះបញ្ជីនូវការបង្កើតសាខា ចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ (សម្រាប់ការចុះបញ្ជីសាខា) និង/ឬលិខិតអនុញ្ញាត ឬលិខិតបញ្ជាក់ការចុះបញ្ជី ចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធ ឬ/និងព័ត៌មានគណនីធនាគាររបស់សហគ្រាស ដូចជា លិខិតបញ្ជាក់គណនីធនាគារ របាយការណ៍ធនាគារ ឬសៀវភៅគណនី ដែលចេញដោយធនាគារ។ ២. ឯកសារបញ្ជាក់អត្តសញ្ញាណ របស់ប្រធានក្រុមប្រឹក្សាភិបាលអភិបាល កម្មសិទ្ធិករ ឬម្ចាស់ភាគហ៊ុន បណ្ណាធិការ អ្នកតំណាង និងអ្នកគ្រប់គ្រងសាខាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ៣ ខែ ដែលមានទំហំ ៣៥x៤៥ មីលីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ០២ សន្លឹក ដោយមានការបញ្ជាក់ឈ្មោះម្ចាស់រូបថត និងចុះហត្ថលេខាទទួលខុសត្រូវដោយប្រធានក្រុមប្រឹក្សាភិបាល។ ៣. ឯកសារបញ្ជាក់ទីតាំងទីចាត់ការសហគ្រាស អាជីវកម្មគោលដើម សាខាសហគ្រាស និងឃ្លាំងប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្មលិខិតបញ្ជាក់ការបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យ។ ៤. ឯកសារផ្សេងៗវិញ្ញាបនបត្រចុះបញ្ជី របស់គណៈកម្មាធិការវិនិយោគកម្ពុជា ឬគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (សម្រាប់គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ “QIP”)អាជ្ញាបណ្ណដែលចេញដោយក្រសួង ស្ថាប័នមានសមត្ថកិច្ច (បើមាន)។ គ. សមាគម និងអង្គការនានា ១. ឯកសារចុះបញ្ជីចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធលិខិតអនុញ្ញាត ឬលិខិតបញ្ជាក់ការចុះបញ្ជីចេញដោយរាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័នពាក់ព័ន្ធ ឬ/និងលក្ខន្តិកៈ ឬអនុស្សរណៈយោគយល់គ្នា ជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ឬ/និងព័ត៌មានគណនីធនាគារ ដូចជា លិខិតបញ្ជាក់គណនីធនាគារ របាយការណ៍ធនាគារ ឬសៀវភៅគណនី ដែលចេញដោយធនាគារ (សម្រាប់តែសមាគម ឬអង្គការនានាដែលធ្វើអាជីវកម្ម)។ ២. ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ប្រធាន ឬអ្នកតំណាងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ ខែ ដែលមានទំហំ ៣៥x៤៥ មីលីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ០២ សន្លឹក ដោយមានការបញ្ជាក់ឈ្មោះម្ចាស់រូបថត និងចុះហត្ថលេខាទទួលខុសត្រូវដោយប្រធាន ឬអ្នកតំណាង សមាគម ឬអង្គការនានា។ ៣. ឯកសារបញ្ជាក់ទីតាំងប័ណ្ណកម្មសិទិ្ធកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងការិយាល័យលិខិតបញ្ជាក់ការបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យ (បើមាន)។ II- អ្នកជាប់ពន្ធដទៃទៀត ១. ឯកសារចុះបញ្ជីចេញដោយក្រសួង ឬស្ថាប័នពាក់ព័ន្ធលិខិតអនុញ្ញាត ឬលិខិតបញ្ជាក់ការចុះបញ្ជីចេញដោយក្រសួងស្ថាប័នពាក់ព័ន្ធ (បើមាន)។ ២. ឯកសារបញ្ជាក់អត្តសញ្ញាណរបស់កម្មសិទ្ធិករអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ដែលមានសុពលភាពរូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ ខែ ដែលមានទំហំ ៣៥ x៤៥ មីលីម៉ែត្រ និងមានផ្ទៃខាងក្រោយពណ៌ស ចំនួន ០២ សន្លឹក ដោយមានការបញ្ជាក់ឈ្មោះ និងចុះហត្ថលេខា ទទួលខុសត្រូវដោយម្ចាស់រូបថត។ ៣. ឯកសារបញ្ជាក់ទីតាំងអាជីវកម្មដ្ឋានប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្មលិខិតបញ្ជាក់ការបង់ប្រាក់ពន្ធលើអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យ (បើមាន)។ III-ការប្រើប្រាស់អាសយដ្ឋានក្នុងការចុះបញ្ជីពន្ធដារ និងតម្រូវការឯកសារភ្ជាប់បន្ថែមសម្រាប់គោលដៅនៃការចុះបញ្ជីពន្ធដារ អាសយដ្ឋាននៃទីតាំងរបស់ស្ថាប័ន ឬទីចាត់ការសហគ្រាស ឬសាខាសហគ្រាស ឬសមាគម ឬអង្គការនានា ដែលគ្មានអគារ (ដីទំនេរ) ឬមានសំណង់ទើបតែចាប់ផ្តើមសាងសង់មិនអាចប្រើប្រាស់បាន មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាអាសយដ្ឋានសម្រាប់ការចុះបញ្ជីពន្ធដារបានឡើយ វៀរលែងតែមានការយល់ព្រមពីអគ្គនាយកដ្ឋានពន្ធដារ។អ្នកជាប់ពន្ធដែលមានអាសយដ្ឋានស្នាក់នៅ ខុសពីអាសយដ្ឋានក្នុងអត្ត-សញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ត្រូវភ្ជាប់បន្ថែមនូវសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ការស្នាក់នៅដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។ |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | អគ្គនាយកដ្ឋានពន្ធដារ តាមរយៈបញ្ជរទទួលពាក្យស្នើសុំចុះបញ្ជីពន្ធដារ ស្ថិតនៅ៖សាលាជាតិពន្ធដារ អាសយដ្ឋានអគារលេខ ៤១-៤៣ ជាន់ទី៦ ផ្លូវ ១១២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញសាខាពន្ធដារខេត្តសៀមរាប ផ្លូវជាតិលេខ ៦ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាបសាខាពន្ធដារខេត្តបាត់ដំបង ផ្លូវជាតិលេខ ៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងសាខាពន្ធដារខេត្តកំពង់ចាម ផ្លូវខេមរភូមិន្ទ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:៤៥ រសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹងដែលមាននៅតាមអង្គភាពពន្ធដារ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល | អគ្គនាយកដ្ឋានពន្ធដារ |