បណ្តុំឯកសារ

ស្ថានភាព​អតិផរណា​នៅ​ខែ តុលា ឆ្នាំ២០១៥តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែតុលា ឆ្នាំ២០១៥ បាន​ថយចុះ ០,៣%ធៀប​នឹង​ខែ​កន្លងទៅ ឬ បាន​កើនឡើង ០,៩% ធៀប​នឹង១២ខែមុន។ នៅ​ខែកញ្ញា ឆ្នាំ២០១៥ នេះ សន្ទស្សន៍​ថ្លៃទំនិញ​ដែលមាន​ការកើនឡើង មានដូចជា សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមែន​ជាតិ​ស្រវឹង បាន​កើន ឡើង ចំនួន ០,៨% ក្នុងនោះ ថ្លៃ​សាច់ជ្រូក​បាន​កើនឡើង ០,២% ថ្លៃ​ត្រី​ស្រស់​បាន​កើនឡើង ០,៩% ថ្លៃ​ផ្លែឈើ​ស្រស់ បាន កើនឡើង ១,៥% និង​ថ្លៃ​បន្លែ​ស្លឹក​បាន​កើនឡើង ០,៥% និង​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​បាន​កើនឡើង​ចំនួន ០,៨%។ ផ្ទុយទៅវិញ​ក៏មាន​សន្ទស្សន៍​ថ្លៃទំនិញ​ខ្លះ​ធ្លាក់ចុះ​ដែរ ដូចជា សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត បាន​ថយចុះ​ចំនួន ០,២% ក្នុងនោះ ថ្លៃ​ឧស្ម័ន​បាន​ថយចុះ ១,៣% និង​ឥន្ធនៈ​រាវ​បាន​ថយចុះ ០,៥ % និង​សន្ទស្សន៍​ថ្លៃ​ដឹកជញ្ជូន​បាន​ថយចុះ​ចំនួន ២,១% ក្នុងនោះ ថ្លៃ​ប្រេងសាំង​បាន​ថយចុះ ៥,៧% និង ប្រេងម៉ាស៊ូត​បាន​ថយចុះ ៦,៥ %។

ថ្ងៃទី២៧ ខែ​មិថុនា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មេសា ឆ្នាំ ២០១៦ (TOFE for April 2016) នៅ​រយៈពេល​ ៤ ខែ ដើម​ឆ្នាំ ២០១៦ ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​មាន​ស្ថិរភាព ដោយ​អតិផរណា​មាន​កម្រិត​ទាប និង​អត្រា​ប្ដូរប្រាក់​មានលំនឹងល្អ។ សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ក៏​បន្ត​មាន​ដំណើរ​ការ​ល្អ ដែលនាំ​មុខ​ដោយ​វិស័យ​មួយចំនួន​ដូចជា វិស័យ​សេវាកម្ម និង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​សំណង់។ ដោយឡែក​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក៏​បន្តបង្កើន​ប្រសិទ្ធភាព ដោយ​ការ​ប្រមូល​ចំណូល​គ្រប់ប្រភេទ​មាន​ការ​កើនឡើង ទាំង​ចំណូល​ពន្ធគយ និង​ពន្ធដារ ហើយ​និតិវិធី ក្នុង​ការ​អនុវត្ត​ចំណាយ​ត្រូវបាន​ពង្រឹងថែមទៀត។

ថ្ងៃទី២ ខែ​មិថុនា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មីនា ឆ្នាំ ២០១៦ (TOFE for March 2016) នៅ​ត្រីមាស​ទី១​ ដើម​ឆ្នាំ​ ២០១៦ សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​ដំណើរការ​ល្អ ដែល​ក្នុង​នោះ​បាន​នាំមុខ​ដោយ​វិស័យ​មួយ​ចំនួន​ដូចជា វិស័យ​ឧ​ស្សាហកម្ម​វាយនភ័ណ្ឌ និង​វិស័យ​សំណង់។ ចំណែក​វិស័យ​ទេសចរ ក៏បានបន្ត​កើនឡើង​ទោះបី​មាន​សន្ទុះយឹត។ ការ​អនុវត្ត​ថវិកា​បាន​បង្ហាញ​នូវ​លទ្ធផល​ជា​វិជ្ជមាន​ពី​ការ​ខិតខំ​កែ​លម្អ ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល និង​ពង្រឹង​និតិវិធី​ក្នុង​ការ​អនុវត្ត​ចំណាយ។

ថ្ងៃទី៣០ ខែ​ឧសភា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កុម្ភៈ ឆ្នាំ ២០១៦ (TOFE for February 2016) នៅ​រយៈពេល ២ ខែដើម​ឆ្នាំ ២០១៦ សេដ្ឋកិច្ច​កម្ពុជា​នៅបន្ត​ដំណើរការល្អ ក្រោម​ស្ថេរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ដោយសារ​លំនឹង​នៃ​អត្រា​ប្ដូរ​ប្រាក់​ និង​កម្រិត​ទាប​នៃ​អត្រា​អតិផរណា។ សកម្មភាព​សេដ្ឋកិច្ច​តាម​វិស័យ​នានា​នៅ​តែ​បន្ត​រុញ​ច្រាន​កំណើន​ដូចជា៖ វិស័យ​ឧស្សាហកម្ម​កាត់ដេរ ជាពិសេស សំលៀក​បំពាក់ និង​ស្បែក​ជើង និង​វិស័យ​សំណង់ ជាពិសេស ការ​កើន​ឡើង​នៃ​គម្រោង​វិនិយោគ និង​ទឹក​ប្រាក់​វិនិយោគ​បរទេស។ ចំណែក​ការ​អនុវត្ត​ថវិកា​បាន​បង្ហាញ នូវប្រសិទ្ធភាព​នៃ​ការ​អនុវត្តការប្រមូលចំណូល​ និង​ពង្រឹងនិតិវិធី​ក្នុង​ការ​អនុវត្ត​ចំណាយ។

ថ្ងៃទី១១ ខែ​ឧសភា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មករា ឆ្នាំ ២០១៦ (TOFE for January 2016) នៅ​ដើម​ឆ្នាំ ២០១៦ ស្ថានភាពសេដ្ឋកិច្ច​កម្ពុជានៅតែ​បន្ត​ដំណើរ​ការល្អ​ឆ្ពោះទៅមុខដដែល ក្រោម​ការបន្ត​អនុវត្ត​និង​កំណែ​ទម្រង់​លើ​គោលនយោបាយជាតិ។ វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ការ​វិនិយោគ​នៅ​តែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ដំណើរ​ការល្អ។ ចំណែក​ការអនុវត្ត​ថវិកា​បាន​ប្រព្រឹត្ត​ទៅ​តាម​គោលដៅ​ដែលបាន​គ្រោង ដោយ​បាន​បន្តការ​អនុវត្ត​យ៉ាងម៉ត់ចត់ និងបន្ត​កំណែ​ទម្រង់​ឱ្យ​មាន​ប្រសិទ្ធភាព។

ថ្ងៃទី៤ ខែ​ឧសភា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ធ្នូ ឆ្នាំ ២០១៥ (TOFE for December 2015) នៅ​ឆ្នាំ​២០១៥ នេះ សេដ្ឋកិច្ច​ពិភពលោក​នៅតែ​បន្ត​កើនឡើង ទោះបី​ជាកំណើន​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​ជាង​ការរំពឹងទុក​ក៏​ដោយ។ ទន្ទឹមនឹងនេះ ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ស្ថិរភាព​ល្អ ដោយ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់ និង​អតិផរណា​មាន​កម្រិត​ទាប។ វិស័យ​ឧស្សាហកម្ម​បាន​ជំរុញ​ឱ្យ​មានកំណើន​ខ្ពស់ ជា​ពិសេស អនុវិស័យ​កាត់ដេរ ម្ហូប​អាហារ ថាមពលអគ្គីសនី និង​សំណង់​ ក៏ដូចជា ពី​អនុវិស័យ​អចលន​ទ្រព្យ នៃ​វិស័យសេវាកម្ម។ វិស័យទេសចរណ៍ នៅតែ​មានការរីតលូតលាស់ ប៉ុន្តែក្នុងកម្រិតទាប​ជាង​ការរំពឹងទុក។

ថ្ងៃទី៤ ខែ​ឧសភា ២០១៦

អនុក្រឹត្យលេខ ៥០ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦​ស្ដីពី​ការ​បន្ថែម​របប​សន្តិសុខ​សង្គម​សម្រាប់​អតីត​មន្ត្រីរាជការ​ស៊ីវិល​និង​អតីត​យុទ្ធជន

អនុក្រឹត្យនេះមានគោលបំណងរៀបចំបន្ថែមរបបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនលើតាវកាលិការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបាត់បង់សមត្ថភាពការងារ និងពិការភាព។

ថ្ងៃទី២៥ ខែ​មីនា ២០១៦

អនុក្រឹត្យលេខ ៥១ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធីចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​វក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០

ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥០ ០០០(ប្រាំម៉ឺន) រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សារាជធានី ខ

ថ្ងៃទី២៥ ខែ​មីនា ២០១៦