បណ្តុំឯកសារ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មករា ឆ្នាំ ២០១៦ (TOFE for January 2016) នៅ​ដើម​ឆ្នាំ ២០១៦ ស្ថានភាពសេដ្ឋកិច្ច​កម្ពុជានៅតែ​បន្ត​ដំណើរ​ការល្អ​ឆ្ពោះទៅមុខដដែល ក្រោម​ការបន្ត​អនុវត្ត​និង​កំណែ​ទម្រង់​លើ​គោលនយោបាយជាតិ។ វិស័យ​ទេសចរណ៍ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ការ​វិនិយោគ​នៅ​តែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ដំណើរ​ការល្អ។ ចំណែក​ការអនុវត្ត​ថវិកា​បាន​ប្រព្រឹត្ត​ទៅ​តាម​គោលដៅ​ដែលបាន​គ្រោង ដោយ​បាន​បន្តការ​អនុវត្ត​យ៉ាងម៉ត់ចត់ និងបន្ត​កំណែ​ទម្រង់​ឱ្យ​មាន​ប្រសិទ្ធភាព។

ថ្ងៃទី៤ ខែ​ឧសភា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ធ្នូ ឆ្នាំ ២០១៥ (TOFE for December 2015) នៅ​ឆ្នាំ​២០១៥ នេះ សេដ្ឋកិច្ច​ពិភពលោក​នៅតែ​បន្ត​កើនឡើង ទោះបី​ជាកំណើន​នេះ​ស្ថិត​ក្នុង​កម្រិត​ទាប​ជាង​ការរំពឹងទុក​ក៏​ដោយ។ ទន្ទឹមនឹងនេះ ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ស្ថិរភាព​ល្អ ដោយ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់ និង​អតិផរណា​មាន​កម្រិត​ទាប។ វិស័យ​ឧស្សាហកម្ម​បាន​ជំរុញ​ឱ្យ​មានកំណើន​ខ្ពស់ ជា​ពិសេស អនុវិស័យ​កាត់ដេរ ម្ហូប​អាហារ ថាមពលអគ្គីសនី និង​សំណង់​ ក៏ដូចជា ពី​អនុវិស័យ​អចលន​ទ្រព្យ នៃ​វិស័យសេវាកម្ម។ វិស័យទេសចរណ៍ នៅតែ​មានការរីតលូតលាស់ ប៉ុន្តែក្នុងកម្រិតទាប​ជាង​ការរំពឹងទុក។

ថ្ងៃទី៤ ខែ​ឧសភា ២០១៦

អនុក្រឹត្យលេខ ៥០ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦​ស្ដីពី​ការ​បន្ថែម​របប​សន្តិសុខ​សង្គម​សម្រាប់​អតីត​មន្ត្រីរាជការ​ស៊ីវិល​និង​អតីត​យុទ្ធជន

អនុក្រឹត្យនេះមានគោលបំណងរៀបចំបន្ថែមរបបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនលើតាវកាលិការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ ការបាត់បង់សមត្ថភាពការងារ និងពិការភាព។

ថ្ងៃទី២៥ ខែ​មីនា ២០១៦

អនុក្រឹត្យលេខ ៥១ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធីចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ​វក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០

ផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥០ ០០០(ប្រាំម៉ឺន) រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សារាជធានី ខ

ថ្ងៃទី២៥ ខែ​មីនា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ វិច្ឆិកា ឆ្នាំ ២០១៥ (TOFE for November 2015) នៅ១១ខែ​ដើមឆ្នាំ២០១៥ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អ ដូចជា​ស្ថិរភាព​អត្រា​ប្ដូរប្រាក់ និង​អតិផរណា​មាន​កម្រិតទាប។ ចំណែក​សកម្មភាព​សេដ្ឋកិច្ច​នៅតាម​វិស័យ​មួយចំនួន​នៅតែ​បន្ត​រុញច្រាន​កំណើន​ដូចជា​វិស័យ​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​អគ្គីសនី​ជាដើម។ ទន្ទឹមនឹងនេះ គម្រោង​វិនិយោគ​ដែល​បានអនុម័ត​បង្ហាញថា ទឹកប្រាក់​វិនិយោគ​បាន​កើនឡើង ពិសេស​គឺ​ដោយសារ​កំណើន​វិនិយោគទុន​ក្នុងស្រុក។ ចំណែក​ការអនុវត្ត​ថវិកា​បានបង្ហាញ​នូវ​ជំហរ​ឆ្ពោះទៅមុខ​យ៉ាង​ស្វាហាប់​នៅលើ​របត់​នៃ​កំណែទម្រង់ ក្នុងនោះ​មានការ​ខិតខំ​ពង្រឹង​ខាង​ផ្នែក​ចំណូល និង​ការកែលម្អ​នីតិវិធី​នៃ​ការអនុវត្ត​ចំណាយ​ទៅតាម​ការអនុវត្ត​ចំណាយ​ទៅតាម​ការអនុវត្ត​ថវិកាកម្ម​វិធី និង​ការអនុវត្ត​អង្គភាព​ថវិកា ដែល​បានចាប់ផ្ដើម​នៅ​ឆ្នាំ២០១៥ នេះ។

ថ្ងៃទី៥ ខែ​កុម្ភៈ ២០១៦

ថវិកា​សង្ខេប ឆ្នាំ ២០១៦

ថ្ងៃទី១៨ ខែ​មករា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ តុលា ឆ្នាំ ២០១៥ (TOFE for October 2015) នៅ​១០ខែ ដើមឆ្នាំ​២០១៥ ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អ ដូចជា​ការ​កើន​ឡើង​វិនិយោគទុន ស្ថិរភាព​អត្រា​ប្ដូរប្រាក់ និង​អតិផរណា​មាន​កម្រិត​ទាប ។ ចំណែក​សកម្មភាព​សេដ្ឋកិច្ច​នៅ​តាម​វិស័យ​នីមួយៗ នៅ​តែ​បន្តកើនឡើងល្អ ដូចជា វិស័យ​កាត់ដេរ​និង​ស្បែកជើង វិស័យ​សំណង់ និង​វិស័យ​អគ្គិសនីជាដើម ទន្ទឹមនឹងមានស្ថេរភាពលើ​វិស័យហិរញ្ញវត្ថុ។ អតិផរណា​លើ​អាហារ​បន្ត​កើនឡើង ប៉ុន្តែ​ក្នុង​កម្រិតទាប ដោយសារ​ការ​ធ្លាក់ចុះ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ។ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខាងលើ គឺ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​ការ​អនុវត្ដ​ថវិកា ជា​ពិសេស​ការកើនឡើង​នៃ​ចំណូល និង​ការចំណាយទាន់ពេលវេលា។

ថ្ងៃទី១២ ខែ​មករា ២០១៦