បោះពុម្ពផ្សាយ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ វិច្ឆិកា ឆ្នាំ ២០១៤ (TOFE for November 2014) គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ២០១៤ វិស័យ​សំណង់​នៅតែ​បន្ត​ចូលរួម​ក្នុងការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឱ្យមាន​ដំណើរការ​ល្អ តាមរយៈ​ការកើនឡើង​នៃ​ការនាំចូល​សម្ភារៈ​សំណង់ និង​គម្រោង​វិនិយោគ ទន្ទឹមនឹង​វិស័យ​កាត់ដេរ ទេសចរណ៍ និង​កសិកម្ម បាន​កើនឡើង​ក្នុង​កម្រិតទាប​ជាង​ការរំពឹងទុក។ ចំពោះ​ការអនុវត្ត​ថវិកា រដ្ឋាភិបាល​បន្ត​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល ដើម្បី​កាត់បន្ថយ​ឱនភាព​សារពើពន្ធ (Ficcal Deficit) និង​បង្កើន​ប្រាក់សន្សំ (Fical Buffer) សម្រាប់​ទប់ស្កាត់​វិបត្តិ​នាពេល​អនាគត។ ចំណែកឯ​ការចំណាយ​ត្រូវបាន​បន្ត​ត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់ ក្នុងន័យ​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ និង​ជំរុញ​ល្បឿន​ហិរញ្ញប្បទាន​ប្រតិបត្តិការ​ផ្ដល់​សេវាសាធារណៈ។

ថ្ងៃទី៨ ខែ​មករា ២០១៥

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ឧសភា ឆ្នាំ ២០១៤ (TOFE for May 2014) គិត​ត្រឹម​ខែ ឧសភា ឆ្នាំ ២០១៤ នេះ ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា​នៅតែ​បន្តដំណើរ​ការល្អប្រសើរ​ដោយសារ​កំណើន​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​វិស័យ​សំខាន់ៗមួយចំនួន​ដូចជា សំណង់​និង​ការនាំចេញ​ផលិតផល​កាត់ដេរ​និង​កសិកម្ម។ ចំណែកឯ​ថ្លៃទំនិញ​ប្រើប្រាស់​មានការ​កើនឡើង​ចំរុះ​ក្នុង​កម្រិតទាប ហើយ​អតិផរណា​ប្រចាំឆ្នាំ​មាន​កម្រិត​ក្រោម ៥%។ ការកើនឡើង​សកម្មភាព​សេដ្ឋកិច្ច​នេះ​បានធ្វើឱ្យ​ការអនុវត្ត​ថវិកា​ប្រាំ​ខែ​នេះ​ប្រព្រឹត្តទៅបាន​ល្អ។

ថ្ងៃទី៤ ខែ​ធ្នូ ២០១៤

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មិថុនា ឆ្នាំ ២០១៤ (TOFE for June 2014) នៅ​ឆ្នាំ២០១៤ គិត​ត្រឹម​ខែមិថុនា សកម្មភាព​សេដ្ឋកិច្ច​នៃ​វិស័យ​សំខាន់ៗនៅមាន​សន្ទុះ​កើនឡើង​ដូចជា​សកម្មភាព​សំណង់ និង​ការនាំចេញ​ផលិតផល​កាត់ដេរ​សំលៀកបំពាក់​និង​កៅស៊ូ។ ចំណែក​វិស័យ​ទេសចរណ៍​ក៏​នៅតែ​បន្ត​កំណើន ទោះបីជា​ចំនួន​ភ្ញៀវទេសចរ​បាន​កើនឡើង​ក្នុង​កម្រិតទាប​ជាង​ការរំពឹងទុក។ ទន្ទឹមនឹងនេះ វិស័យ​មួយចំនួន​ក៏​នៅតែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ឱ្យមាន ដំណើរការ​ល្អ​ដូចជា វារីវប្បកម្ម និង​វិស័យ​ឧស្សាហកម្ម ផលិត​សម្ភារៈ​ប្រើប្រាស់​ជាដើម។ ចំណែក​ការអនុវត្ត​ថវិកា​គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព នៃ​ការប្រមូល​ចំណូល​និង​ប្រសិទ្ធភាព​ចំណាយ និង​ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ។

ថ្ងៃទី៤ ខែ​ធ្នូ ២០១៤

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ តុលា ឆ្នាំ ២០១៤ (TOFE for October 2014) នៅ​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែ តុលា សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅតែមាន​ដំណើរការ​ល្អ​ដូចជា វិស័យ​សំណង់​និង​អចលនទ្រព្យ។ ទន្ទឹមនឹងនេះ ការផ្ដល់​ឥណទាន​ក៏បាន​កើនឡើង​ផងដែរ ដែល​បាន​ជំរុញ​សកម្មភាព​ក្នុង​វិស័យ​សំណង់ កសិកម្ម សេវាកម្ម និង​ឧស្សាហកម្ម។ រីឯ​ការអនុវត្ដ​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​និង​ការចំណាយ​ទាន់ពេលវេលា​ធានា​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ និង​ជួយ​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

ថ្ងៃទី៤ ខែ​ធ្នូ ២០១៤

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កក្កដា ឆ្នាំ ២០១៤ (TOFE for July 2014) នៅ​ឆ្នាំ ២០១៤ គិត​ត្រឹម​ខែកក្កដា សកម្មភាព​សេដ្ឋកិច្ច​នៃ​វិស័យ​សំខាន់ៗនៅមាន​សន្ទុះ​កើនឡើង​ដូចជា​សកម្មភាព​សំណង់​និង​ការនាំចេញ។ ចំណែក​ចំនួន​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​បាន​កើនឡើង​ក្នុង​កម្រិតទាប​ជាង​ការរំពឹងទុក។ ទន្ទឹមនឹងនេះ វិស័យ​មួយចំនួន​ក៏​នៅតែ​បន្ត​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ឱ្យមាន​ដំណើរការ​ល្អ ដូចជា​វារីវប្បកម្ម និង​វិស័យ​ឧស្សាហកម្ម ផលិត​សម្ភារៈ​ប្រើប្រាស់​ជាដើម។ ចំណែក​ការអនុវត្ត​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បាន គ្រោង​តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​និង​ប្រសិទ្ធភាព​ចំណាយ​និង​ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ។

ថ្ងៃទី២១ ខែ​វិច្ឆិកា ២០១៤