សេវាសាធារណៈ

សេវាផ្ដល់លិខិតអនុញ្ញាតគយ
បរិយាយអំពីសេវាលិខិតអនុញ្ញាតគយត្រូវបានផ្តល់ជូនសម្រាប់ (១)ការនាំចេញ-នាំចូលទំនិញហាមឃាត់ ឬជាប់កម្រិតកំណត់ និងទំនិញក្រោមរបបអនុគ្រោះនានា (២)ការដឹកជញ្ជូនទំនិញមួយចំនួនក្នុងដែនគយ និង (៣)សំណូមពរផ្សេងទៀតតាមបទប្បញ្ញត្តិជា
ធរមាន
មូលដ្ឋានគតិយុត្ត▪អនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យ ប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់
▪អនុក្រឹត្យលេខ ១១១ អនក្រ.បក ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៥ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា
▪ប្រកាសលេខ ១១៤ សហវ.ប្រក. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការកំណត់មុខទំនិញដែលត្រូវលើកលែងពន្ធនិងអាករ
▪ប្រកាសលេខ ៧៣៤ សហវ.ប្រក. ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីនីតិវិធីគយពិសេសសម្រាប់អនុវត្តក្នុងតំបន់សេដ្ឋកិច្ចពិសេស
▪ប្រកាសលេខ ៧៣៥ សហវ.គរ. ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីនីតិវិធីនៃការគ្រប់គ្រងទំនិញកំណត់ពិសេស
▪ប្រកាសលេខ ៩២៨ សហវ.ប្រក. ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការនាំចូលបណ្តោះអាសន្នតាមរបបប្រវេសន៍កាលិក
▪ប្រកាសលេខ ៥០៨ សហវ-ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការឆ្លងកាត់គយ
▪ប្រកាសលេខ ៣៨៩ សហវ.គរ. ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការដឹកជញ្ជូន ការចែកចាយ និងការកាន់រក្សាទំនិញនៅក្នុងដែនគយ
▪ប្រកាសលេខ ១៥៦១ សហវ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យនៃនាយកដ្ឋានរបបគយ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
▪ប្រកាសលេខ ១៥៥៩ សហវ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យ នៃនាយកដ្ឋានតំបន់រួចពន្ធ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
▪ប្រកាសលេខ ២៥៤ សហវ.ប្រក. ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់បណ្តាការិយាល័យនៃនាយកដ្ឋានរដ្ឋាករ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
▪លិខិតលេខ ២៨៦ អគរ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១០ ស្តីពីការកែសម្រួល និងការកំណត់បន្ថែមមួយចំនួនលើនីតិវិធីគយ ដើម្បីបង្កការងាយស្រួលដល់វិនិយោគិន និងធុរជនពាក់ព័ន្ធ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈសម្រាប់អ្នកនាំចេញ នាំចូល និងជើងសាគយក្រោមរបបអនុគ្រោះ ឬជាប់កម្រិតកំណត់នានា
កម្រៃសេវាសាធារណៈមិនទាន់កំណត់
សុពលភាពនៃសេវា សាធារណៈ៣០ ថ្ងៃ លើកលែងតែមានកំណត់ដោយឡែកក្នុងលិខិតអនុញ្ញាតគយ
រយៈពេលនៃការផ្តល់សេវា សាធារណៈពី ១ ទៅ ២ ថ្ងៃធ្វើការ ក្នុងករណីឯកសារស្នើសុំមានភាពត្រឹមត្រូវ និងគ្រប់គ្រាន់។
មន្រ្តីគយ ត្រូវចុះអាទិសង្កេតលើពាក្យសុំនូវភាពមិនប្រក្រតីនានានៃឯកសារមិនបង្អែបង្អង់ បើមាន
ឯកសារតម្រូវពាក្យស្នើសុំ អមដោយ៖
វិក្កយបត្រពាណិជ្ជកម្ម
បញ្ជីវេចខ្ចប់
ឯកសារដឹកជញ្ជូន
លិខិតផ្ទេរសិទ្ធិជូនបុគ្គលមាននីតិសម្បទា
ព្រមទាំងអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗពីស្ថាប័នមានសមត្ថកិច្ច បើមានការ
តម្រូវតាមបទប្បញ្ញត្តិជាធរមាន
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានទទួលបន្ទុកពិនិត្យ៖ នាយកដ្ឋានរបបគយ នាយកដ្ឋានរដ្ឋាករ នាយកដ្ឋានគ្រប់គ្រង
តំបន់រួចពន្ធ និងអង្គភាពគយពាក់ព័ន្ធ ទៅតាមប្រភេទលិខិតអនុញ្ញាតគយ។
នាយកដ្ឋានរបបគយ៖
ទូរស័ព្ទ៖ ០១២ ២៨៥ ៧៥០
Email: [email protected]
នាយកដ្ឋានរដ្ឋាករ៖
ទូរស័ព្ទ៖ ០១២ ៨២៣ ៧៧៧
Email: [email protected]
នាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ៖
ទូរស័ព្ទ៖ ០១២ ៨៧៧ ៨២៣
Email: [email protected]
ទទួលបន្ទុកសម្រេច៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អគារលេខ ៦-៨ មហាវិថ
ព្រះនរោត្តម រាជធានីភ្នំពេញ
Email: [email protected]
ពេលម៉ោងបំពេញការងារព្រឹក : ម៉ោង ៧:០០ ដល់ ១១:៣០
រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ទីកន្លែង៖ អង្គភាពទំនាក់ទំនងសាធារណៈ និងការិយាល័យសវនកម្មផ្ទៃក្នុង ទូរស័ព្ទ៖ ០៧៧ ៤៥៩ ៩៩៩
០១២ ៧៣៥ ១៦៨
០១២ ៨៧៧ ៨២៣
Email: [email protected]
[email protected]
[email protected]
រយៈពេលដាក់ពាក្យបណ្តឹង៖ ៣០ ថ្ងៃ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយនាយកដ្ឋានរបបគយ នាយកដ្ឋានរដ្ឋាករ និងនាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ៖
អគារលេខ ៦-៨ មហាវិថព្រះនរោត្តម រាជធានីភ្នំពេញ
តាមបញ្ជរតាមអង្គភាពគយមានសមត្ថកិច្ចចេញលិខិតអនុញ្ញាតនីមួយៗ

ព័ត៌មានពាក់ព័ន្ធ