បរិយាយអំពីសេវា | សេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការប្រឹក្សាអំពីនីតិវិធីសារពើពន្ធនៅរដ្ឋបាលសារពើពន្ធ |
មូលដ្ឋានគតិយុត្ត | ▪ប្រកាសលេខ ២៨២ សហវ-ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃសាខាពន្ធដារខេត្ត-ខណ្ឌ ▪ប្រកាសលេខ ៦៨២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ផ្ដល់ការប្រឹក្សាតាមទូរស័ព្ទ ផ្ទាល់មាត់ |
កម្រៃសេវាសាធារណៈ | ០ រៀល |
សុពលភាពនៃសេវា សាធារណៈ | គ្មានកាលកំណត់ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ភ្លាមៗ នៃថ្ងៃធ្វើការ |
ឯកសារតម្រូវ | ពាក្យស្នើសុំរបស់ក្រុមហ៊ុន |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ សាខាពន្ធដារខេត្ត-ខណ្ឌ (អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់) |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹង ដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត-ខណ្ឌ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល | អគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត-ខណ្ឌ |