សេវាសាធារណៈ

សេវាបញ្ជាក់ស្ថានភាពសារពើពន្ធ (ចំពោះសហគ្រាសស្នើសុំឈប់ប្រកបអាជីវកម្មជាស្ថាពរនិងសហគ្រាសស្នើសុំជម្រះបញ្ជីសារពើពន្ធ)
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះសហគ្រាសស្នើសុំឈប់ប្រកបអាជីវកម្មជាស្ថាពរ និងសហគ្រាសស្នើសុំជម្រះបញ្ជីសារពើពន្ធ
មូលដ្ឋានគតិយុត្ត▪ប្រកាសលេខ ៧៣៥ សហវ-ប្រក-អពដ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធប្រថាប់ត្រា
▪ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈទទួលពាក្យស្នើសុំបញ្ជាក់ស្ថានភាពសារពើពន្ធ ដើម្បីបិទក្រុមហ៊ុន ទទួលពាក្យស្នើសុំជម្រះបញ្ជីសារពើពន្ធ
កម្រៃសេវាសាធារណៈ០ រៀល​
សុពលភាពនៃសេវា សាធារណៈគ្មានកាលកំណត់
រយៈពេលនៃការផ្តល់សេវា សាធារណៈ៤ ទៅ ៨ ថ្ងៃ (បន្ទាប់ពីលទ្ធផលសវនកម្ម) នៃថ្ងៃធ្វើការ
ឯកសារតម្រូវ១. ចំពោះសហគ្រាសស្នើសុំឈប់ប្រកបអាជីវកម្មជាស្ថាពរ
ក. បំពេញពាក្យស្នើសុំ ភ្ជាប់លិខិតស្នើសុំឈប់ប្រកបអាជីវកម្មរបស់អ្នកជាប់ពន្ធ ច្បាប់ដើមនៃប័ណ្ណពន្ធប៉ាតង់ឆ្នាំចុងក្រោយ ច្បាប់ដើមនៃវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម លក្ខន្តិកៈក្រុមហ៊ុន និង/ឬវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពាណិជ្ជកម្ម លិខិតប្រកាសពន្ធប្រចាំខែចំនួន ៣ ខែចុងក្រោយ និងលិខិតប្រកាសប្រចាំឆ្នាំសម្រាប់ឆ្នាំជាប់ពន្ធចុងក្រោយ និងឆ្នាំដែលស្នើសុំឈប់ ព្រមទាំងលិខិតជូនដំណឹង ស្ដីពីការកំណត់ពន្ធឡើងវិញគ្រប់ការិយបរិច្ឆេទ
. សហគ្រាស ត្រូវបង់ពន្ធប្រថាប់ត្រាចំនួន ១ លានរៀល ក្នុងការសុំឈប់អាជីវកម្មជាស្ថាពរ តាមបទប្បញ្ញត្តិស្ដីពីពន្ធប្រថាប់ត្រា ចូលក្នុងគណនីអង្គភាពពន្ធដារ ដែលគ្រប់គ្រងសហគ្រាសផ្ទាល់ និងភ្ជាប់លិខិតបញ្ជាក់ការបង់ពន្ធនេះ មកជាមួយនៅពេលដាក់ពាក្យស្នើសុំ។
២. ចំពោះសហគ្រាសស្នើសុំជម្រះបញ្ជីសារពើពន្ធ
សហគ្រាស ត្រូវដាក់លិខិតស្នើសុំ ដែលមានបញ្ជាក់នូវការិយបរិច្ឆេទស្នើសុំជម្រះបញ្ជីសារពើពន្ធ និងភ្ជាប់មកជាមួយនូវលិខិតជូនដំណឹងស្ដីពីការកំណត់ពន្ធឡើងវិញគ្រប់ការិយបរិច្ឆេទ។
ចំពោះការស្នើសុំទាំងពីរប្រភេទខាងលើ សហគ្រាសត្រូវដាក់ពាក្យស្នើសុំ
មកអគ្គនាយកដ្ឋានពន្ធដារ ដោយបញ្ជាក់ឱ្យបានច្បាស់លាស់នូវឈ្មោះសហគ្រាសជាអក្សរខ្មែរ និងអក្សរឡាតាំង លេខអត្តសញ្ញាណកម្មសារពើពន្ធអាសយដ្ឋានបច្ចុប្បន្នរបស់សហគ្រាស លេខទូរស័ព្ទដែលអាចទំនាក់ទំនងនឹងសហគ្រាសបាន និងភ្ជាប់មកជាមួយនូវច្បាប់ថតចម្លងនៃអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនរបស់អភិបាល បណ្ណាធិការ កម្មសិទ្ធិករសហគ្រាស។
ពាក្យស្នើសុំ ត្រូវចុះហត្ថលេខាដោយអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករ
សហគ្រាស ឬអ្នកតំណាងដែលមានលិខិតផ្ទេរសិទ្ធិស្របច្បាប់។
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានអគ្គនាយកដ្ឋានពន្ធដារ (អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់)
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់សំបុត្រទទួលពាក្យបណ្ដឹង ដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូលអគ្គនាយកដ្ឋានពន្ធដារ

ព័ត៌មានពាក់ព័ន្ធ