សេវាសាធារណៈ

សេវាប្រថាប់ត្រាលើការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ដោយឥតគិតថ្លៃ ចំពោះការស្នើសុំប្រថាប់ត្រាលើការផ្ទេរភាគហ៊ុនរបស់ក្រុមហ៊ុន
មូលដ្ឋានគតិយុត្ត▪ប្រកាសលេខ ២៧៣ សហវ ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា
▪ប្រកាសលេខ ៧២៥ សហវ.ប្រក ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការបញ្ឈប់ការលក់ឯកសារលិខិតប្រកាសពន្ធគ្រប់ប្រភេទ
▪ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈទទួលពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រា
កម្រៃសេវាសាធារណៈ០ រៀល​
សុពលភាពនៃសេវា សាធារណៈតាមការស្នើសុំ
រយៈពេលនៃការផ្តល់សេវា សាធារណៈ៤-៨ ថ្ងៃ នៃ​ថ្ងៃធ្វើការ​
ឯកសារតម្រូវពាក្យស្នើសុំប្រថាប់ត្រា
លិខិតអនុញ្ញាតផ្ទេរភាគហ៊ុនពីក្រសួងពាណិជ្ជកម្ម
លក្ខន្តិកៈក្រុមហ៊ុនថ្មី និងចាស់
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនម្ចាស់ភាគហ៊ុនថ្មី (ច្បាប់ថតចម្លង)
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ
សាខាពន្ធដារខេត្ត-ខណ្ឌ
(អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់)
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់សំបុត្រទទួលពាក្យបណ្ដឹង ដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ និង
សាខាពន្ធដារខេត្ត-ខណ្ឌ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត-ខណ្ឌ

ព័ត៌មានពាក់ព័ន្ធ