បរិយាយអំពីសេវា | សេវានេះ ត្រូវបានផ្តល់ដោយឥតគិតថ្លៃ ចំពោះការដាក់ពាក្យស្នើសុំ ប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូន ឬយានជំនិះគ្រប់ប្រភេទនៅរដ្ឋបាលសារពើពន្ធ |
មូលដ្ឋានគតិយុត្ត | ▪ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ▪ប្រកាសលេខ ០០១ សហវ.ប្រក.អពដ ចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះមធ្យោបាយដឹកជញ្ជូន ឬយានជំនិះគ្រប់ប្រភេទ ▪ប្រកាសលេខ ២៧៣ សហវ ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធប្រថាប់ត្រា |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ដាក់ពាក្យស្នើសុំបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិមធ្យោបាយដឹក ជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ពិនិត្យវាយតម្លៃ និងកំណត់តម្លៃគិតពន្ធប្រថាប់ត្រា លើឯកសារផ្ទេរកម្មសិទ្ធិ មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ |
កម្រៃសេវាសាធារណៈ | ០ រៀល |
សុពលភាពនៃសេវា សាធារណៈ | គ្មានកាលកំណត់ (លើកលែងតែមានការផ្លាស់ប្ដូរ) |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ២-៥ ថ្ងៃ នៃថ្ងៃធ្វើការ |
ឯកសារតម្រូវ | សំណុំឯកសារ “ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត” របស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត លិខិតសម្គាល់អត្តសញ្ញាណអ្នកផ្ទេរកម្មសិទ្ធិ និងអ្នកទទួលសិទ្ធិ លិខិតលក់ ឬកិច្ចសន្យាធានា ដែលមានការបញ្ជាក់ពីមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី-ខេត្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ប័ណ្ណសម្គាល់យានយន្តគ្រប់ប្រភេទ |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | ក-ចំពោះយានយន្តចុះបញ្ជីនៅរាជធានីភ្នំពេញ ត្រូវដាក់ពាក្យស្នើសុំ និងបង់ពន្ធប្រថាប់ត្រានៅនាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅកែងមហាវិថសហព័ន្ធរុស្សី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨៦ ៧១០ ទូរសារ៖ (៨៥៥) ២៣ ៨៨៦ ៧១០ ខ-ចំពោះយានយន្តចុះបញ្ជីនៅខេត្តទាំង ២៤ ត្រូវដាក់ពាក្យស្នើសុំ និងបង់ពន្ធប្រថាប់ត្រានៅសាខាពន្ធដារខេត្តពាក់ព័ន្ធ (អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់) |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹង ដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ និង សាខាពន្ធដារខេត្ត |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | អគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត |