សេវាសាធារណៈ

សេវាពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ដោយគិតថ្លៃ)
បរិយាយអំពីសេវាសេវានេះ ត្រូវផ្តល់ដោយគិតថ្លៃ ចំពោះការដាក់ពាក្យស្នើសុំប្រថាប់ត្រាលើការ
ផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
មូលដ្ឋានគតិយុត្ត▪ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនា-
យកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
▪ប្រកាសលេខ ៩៦២ សហវ.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា
ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
▪ប្រកាសលេខ ២៧៣ សហវ ប្រ.ក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ របស់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធប្រថាប់ត្រា
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈដាក់ពាក្យស្នើសុំប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
អចលនទ្រព្យមានតម្លៃចាប់ពី ១០០ លានរៀល ឡើងទៅ ឬប្រាក់ពន្ធ ត្រូវ
បង់ចាប់ពី ៤ លានរៀល ឡើងទៅ
ចុះពិនិត្យ និងវាយតម្លៃអចលនទ្រព្យ សម្រាប់ការគណនាពន្ធប្រថាប់ត្រា
លើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
កម្រៃសេវាសាធារណៈ៤០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈគ្មានកាលកំណត់ (លើកលែងតែមានការផ្លាស់ប្ដូរ)
រយៈពេលនៃការផ្តល់សេវា សាធារណៈ៤-៨ ថ្ងៃ នៃថ្ងៃធ្វើការ
ឯកសារតម្រូវ១. ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជី (មានប័ណ្ណកម្មសិទ្ធិ)
ត្រូវមានសំណុំឯកសារពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង
សុរិយោដី និងឯកសារពាក់ព័ន្ធនានា ដូចតទៅ៖
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (Ci LMAP)
លិខិតលក់ផ្តាច់ ឬលិខិតផ្ទេរកម្មសិទ្ធិ

អត្តសញ្ញាណប័ណ្ណអ្នកផ្ទេរកម្មសិទ្ធិ និងអត្តសញ្ញាណប័ណ្ណអ្នក ទទួលកម្មសិទ្ធិ
សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
ព័ត៌មានក្បាលដី
កំណត់បង្ហាញរបស់សុរិយោដី
ទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីចំពោះក្រុមហ៊ុន និងសហ-
គ្រាស៖ ត្រូវភ្ជាប់កិច្ចសន្យាទិញ-លក់ ឬសាលក្រម ឬស.ជ.ណ។
២. ចំពោះការផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី (គ្មាន
ប័ណ្ណកម្មសិទ្ធិ) ត្រូវមានសំណុំឯកសារបញ្ជាក់ពីមេឃុំ ចៅសង្កាត់ អភិបាល
ក្រុង ស្រុក ខណ្ឌ ដូចតទៅ៖
ពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី
សេចក្តីជូនដំណឹងស្តីពីការចុះវាស់វែងអចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី
កំណត់ហេតុស្តីពីការចុះពិនិត្យវាស់វែងអចលនទ្រព្យ ដែលមិនទាន់ចុះ
បញ្ជី
លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី
អត្តសញ្ញាណប័ណ្ណអ្នកផ្ទេរសិទ្ធិ និងអត្តសញ្ញាណប័ណ្ណអ្នកទទួលសិទ្ធិ
សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
ចំពោះក្រុមហ៊ុន និងសហគ្រាស៖ ត្រូវភ្ជាប់កិច្ចសន្យាទិញ-លក់ ឬ
សាលក្រម ឬស.ជ.ណ។
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋានក-ចំពោះអចលនទ្រព្យនៅរាជធានីភ្នំពេញ ត្រូវដាក់ពាក្យស្នើសុំ និងបង់ពន្ធ
ប្រថាប់ត្រានៅនាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិ នៃអគ្គនាយកដ្ឋានពន្ធដារ
ដែលស្ថិតនៅកែងមហាវិថសហព័ន្ធរុស្សី (១១០) និងម៉ៅសេទុង (២៤៥)
សង្កាត់ទឹកល្អក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨៦ ៧១០
ទូរសារ៖ (៨៥៥) ២៣ ៨៨៦ ៧១០
ខ-ចំពោះអចលនទ្រព្យនៅខេត្តទាំង ២៤ ត្រូវដាក់ពាក្យស្នើសុំ និងបង់ពន្ធ
ប្រថាប់ត្រានៅសាខាពន្ធដារខេត្តពាក់ព័ន្ធទាំងនោះ (អាសយដ្ឋានមានបង្ហាញ
ក្នុងឧបសម្ព័ន្ធភ្ជាប់)
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ នាទី​ព្រឹក ដល់ម៉ោង ៤:៤៥ នាទី​រសៀល​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់សំបុត្រទទួលពាក្យបណ្ដឹង ដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ និង
សាខាពន្ធដារខេត្ត
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត

ព័ត៌មានពាក់ព័ន្ធ