បរិយាយអំពីសេវា | សេវានេះ ត្រូវបានផ្តល់ដោយឥតគិតថ្លៃ ចំពោះការដាក់លិខិតប្រកាសពន្ធសត្តឃាត នៅរដ្ឋបាលសារពើពន្ធ |
មូលដ្ឋានគតិយុត្ត | – ច្បាប់ស្ដីពីការបង្កើតពន្ធសត្តឃាត ដែលប្រកាសឱ្យប្រើដោយក្រឹត្យលេខ១៧ ក្រ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៩១ របស់ក្រុមប្រឹក្សារដ្ឋ – អនុក្រឹត្យលេខ០៧ អនក្រ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៩១ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ស្ដីពីការប្រមូលពន្ធសត្តឃាត – ប្រកាសលេខ០៣៦ សហវ.ប្រក ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩១របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ដីពីការណែនាំអនុវត្តអនុក្រឹត្យស្ដីពីការប្រមូលពន្ធសត្តឃាត – ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ដាក់លិខិតប្រកាសពន្ធសត្តឃាតប្រចាំខែ ចុះពិនិត្យ-វាយតម្លៃ និងកំណត់តម្លៃគិតពន្ធប្រចាំខែ |
កម្រៃសេវាសាធារណៈ | ០ រៀល |
សុពលភាពនៃសេវា សាធារណៈ | ១ ខែ |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ភ្លាមៗ (តាមលំដាប់លំដោយ) នៃថ្ងៃធ្វើការ |
ឯកសារតម្រូវ | លិខិតប្រកាសពន្ធសត្តឃាត បញ្ជីទិញចូល និងបញ្ជីស្តុក លិខិតអនុញ្ញាតប្រកបអាជីវកម្ម (ច្បាប់ថតចម្លង) ប្លង់កម្មសិទ្ធិទីតាំង ឬកិច្ចសន្យាជួល ប្រសិនបើទីតាំងសត្តឃាតមិនមែនជាកម្មសិទ្ធិផ្ទាល់ (ច្បាប់ថតចម្លង) អត្តសញ្ញាណប័ណ្ណ ឬលិខិតប្រហាក់ប្រហែល (ច្បាប់ថតចម្លង) លិខិតបញ្ជាក់ការបង់ពន្ធលើអចលនទ្រព្យ (ច្បាប់ថតចម្លង) រូបថត ៤ x៦ សង់ទីម៉ែត្រ ចំនួន ០៣ សន្លឹក |
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | ក-ចំពោះសត្តឃាតដ្ឋាននៅរាជធានីភ្នំពេញ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធនៅនាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតនៅកែងមហាវិថី សហព័ន្ធរុស្សី (១១០) និងម៉ៅសេទុង (២៤៥) សង្កាត់ ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទ៖ (៨៥៥) ២៣ ៨៨៦ ៧១០ ទូរសារ៖ (៨៥៥) ២៣ ៨៨៦ ៧១០ ខ-ចំពោះសត្តឃាតដ្ឋាននៅតាមបណ្តាខេត្តទាំង ២៤ ត្រូវដាក់លិខិតប្រកាស និងបង់ពន្ធសត្តឃាត នៅសាខាពន្ធដារខេត្តពាក់ព័ន្ធ (អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់) |
ពេលម៉ោងបំពេញការងារ | ម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៤:៤៥ នាទីរសៀល |
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ប្រអប់សំបុត្រទទួលពាក្យបណ្ដឹង ដែលមាននៅសាខាពន្ធដារខេត្ត |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមួយ | អគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត |