សេវាសាធារណៈ

សេវាស្នើសុំធ្វើប័ណ្ណសម្គាល់ការបង់ពន្ធ និងការស្នើសុំបោះពុម្ពសាជាថ្មី
  • ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ
  • ពន្ធលើអចលនទ្រព្យ
បរិយាយអំពីសេវាសេវាស្នើសុំនេះ ត្រូវផ្តល់ដោយគិតថ្លៃ លើការស្នើសុំប័ណ្ណសម្គាល់ការបង់ពន្ធនិងការស្នើសុំបោះពុម្ពប័ណ្ណសម្គាល់ការបង់ពន្ធសាជាថ្មី ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ និងពន្ធលើអចលនទ្រព្យ
មូលដ្ឋានគតិយុត្ត• ប្រកាសលេខ ១១៤៦ សហវ-ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
• ប្រកាសលេខ ៦៨៣ សហវ.ប្រក ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៥
• ប្រកាសលេខ ៤៩៦ សហវ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការចុះបញ្ជីពន្ធដារ
• ចំណារឯកភាពរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ លើលិខិតលេខ ១២២៦ អពដ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ស្ដីពីសំណើសុំគោលការណ៍ផលិតអត្តសញ្ញាណប័ណ្ណសម្គាល់ការបង់ពន្ធយានយន្ត អត្តសញ្ញាណប័ណ្ណសម្គាល់ការបង់ពន្ធលើអចលនទ្រព្យនិងអត្តសញ្ញាណប័ណ្ណរបស់អ្នកជាប់ពន្ធ ដោយប្រើប្រាស់ថវិកាប្រាក់រង្វាន់របស់អគ្គនាយកដ្ឋានពន្ធដារ ទៅតាមប្រភេទប្រាក់រង្វាន់នៃប្រភេទពន្ធនីមួយៗ
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ• ទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងប័ណ្ណសម្គាល់ការបង់ពន្ធលើអចលទ្រព្យ
• ទទួលបានប័ណ្ណសម្គាល់ការបង់ពន្ធសាជាថ្មី ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ និងពន្ធលើអចលទ្រព្យ
កម្រៃសេវាសាធារណៈ៤០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈអចិន្ត្រៃយ៍
រយៈពេលនៃការផ្តល់សេវា សាធារណៈ១-៧ថ្ងៃ នៃ​ថ្ងៃធ្វើការ
ឯកសារតម្រូវ១. ចំពោះការផ្ដល់ប័ណ្ណសម្គាល់ការបង់ពន្ធបង្កាន់ដៃទទួលប្រាក់ពន្ធ
២. ចំពោះការស្នើសុំបោះពុម្ពប័ណ្ណសម្គាល់ការបង់ពន្ធសាជាថ្មី
លិខិតជម្រាបជូនមករដ្ឋបាលសារពើពន្ធដែលស្ថិតនៅពាក្យបណ្ដឹងដែលទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន• អគ្គនាយកដ្ឋានពន្ធដារ
• នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ
• សាខាពន្ធដារខេត្ត-ខណ្ឌ
(អាសយដ្ឋានមានបង្ហាញក្នុងឧបសម្ព័ន្ធភ្ជាប់)
ពេលម៉ោងបំពេញការងារម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:៤៥ រសៀល
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន)ប្រអប់​សំបុត្រ​ទទួលពាក្យ​បណ្ដឹង​ដែលមាននៅអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត-ខណ្ឌ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូលអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខេត្ត-ខណ្ឌ

ព័ត៌មានពាក់ព័ន្ធ