បណ្តុំឯកសារ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មីនា ឆ្នាំ ២០១៤ (TOFE for March 2014)នៅ​ត្រីមាស​ទីមួយ​ឆ្នាំ២០១៤ សកម្មភាព​សេដ្ឋកិច្ច​មិនទាន់មាន​សន្ទុះ​គួរឱ្យកត់សម្គាល់​ទេ ដោយសារ​កត្តា​មួយចំនួន​ដូចជា៖ មាន​កូដកម្ម​តវ៉ា​ជាបន្តបន្ទាប់​ក្នុង​វិស័យ​កាត់ដេរ កំណើន​ទាប​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស និង​ការប្រែប្រួល​បរិបទ​នយោបាយ​នៅ​ប្រទេសជិតខាង។ ទោះជា​យ៉ាងនេះ​ក្ដី វិស័យ​មួយចំនួន​ដែល​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុង​នៅតែ​ដំណើរការ​ល្អ​ដូចជា វិស័យ​នេសាទ ត្រី និង​វារីវប្បកម្ម វិស័យ​ឧស្សាហកម្ម​ផលិត​សម្ភារៈ​ប្រើប្រាស់ វិស័យ​សំណង់ និង​វិស័យ​អគ្គីសនី និង​កំណើន​នៃ​ការវិនិយោគ​លើ​ផ្នែក​សណ្ឋាគារ​និង​ទូរគមនាគមន៍​ជាដើម។ ចំណែក​ការអនុវត្ដ​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង ដោយមាន​ការកើនឡើង​ចំណូល និង​ការគ្រប់គ្រង​ចំណាយបាន​ល្អ ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ និង​ការរៀបចំ​កែលម្អ​ការផ្ដល់​បៀវត្ស​ដោយ​ប្រើ​ប្រព័ន្ធ​ធនាគារ។

ថ្ងៃទី៣ ខែ​កញ្ញា ២០១៤

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កុម្ភៈ ឆ្នាំ ២០១៤ (TOFE for February 2014)ដើមឆ្នាំ២០១៤ គិត​ត្រឹម​ខែកុម្ភៈ សកម្មភាព​សេដ្ឋកិច្ច​មានការ​រីកលូតលាស់​ដូច​ប្រក្រតី។ ទោះបីជា​វិស័យ​សំណង់ និង​ទេសចរណ៍​មាន​ល្បឿន​យឺត​បន្ដិច​ក៏ពិតមែន តែ​ការនាំចេញ​អង្ករ គម្រោង​វិនិយោគឯកជន​លើ​វិស័យ​ឧស្សាហកម្ម​ជាពិសេស ផ្នែក​កាត់ដេរ​សំលៀកបំពាក់​នៅតែមាន​ការកើនឡើង​គួរឱ្យកត់សម្គាល់។ កត្តា​ទាំងនេះ​នៅតែ​បន្ដ​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ឱ្យមាន​ដំណើរការ​ល្អ។ ចំណែក​ការអនុវត្ត​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង ដោយមាន​ការកើនឡើង​ចំណូល និង​ចំណាយ​ទាន់ពេលវេលា ដែល​ធានាបាន​ការប្រព្រឹត្តទៅ​នៃ​សេវាសាធារណៈ និង​ជួយ​សម្រួល​ស្ថា​ភាព​ម៉ាក្រូសេដ្ឋកិច្ច។

ថ្ងៃទី៣ ខែ​កញ្ញា ២០១៤

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មករា ឆ្នាំ ២០១៤ (TOFE for January 2014)ដើមខែ​មករា ឆ្នាំ២០១៤ សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​នៅ​ដំណើរការ​ជាប្រក្រតី ប៉ុន្ដែ​ការសម្រេចចិត្ត​របស់​វិនិយោគិន​អាច​ប៉ះពាល់​ដោយសារ​មាន​កូដកម្ម​តវ៉ា​ជាបន្ដបន្ទាប់។ ទោះជា​យ៉ាងនេះ​ក្ដី វិស័យ​មួយចំនួន​ដែល​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​នៅតែ​បន្ដដំណើរ​ការល្អ ដូចជា វិស័យ​នេសាទ​ត្រី និង​វារីវប្បកម្ម វិស័យ​ឧស្សាហកម្ម​ផលិត​សម្ភារៈ​ប្រើប្រាស់ វិស័យ​សំណង់ និង​វិស័យ​អគ្គីសនី​ជាដើម។ ចំណែក​ការអនុវត្ដ​ថវិកា គឺ​នៅតែ​ប្រព្រឹត្តទៅ​តាម​គោលដៅ​ដែល​បានគ្រោង ដោយបាន​ចាប់ផ្ដើម​អនុវត្ត​ម៉ត់ចត់​ទៅតាមច្បាប់​ថវិកា ២០១៤ ដែល​បានអនុម័ត។

ថ្ងៃទី៣ ខែ​កញ្ញា ២០១៤

Flash Report for March 2014

ថ្ងៃទី៣ ខែ​កក្កដា ២០១៤