បណ្តុំឯកសារ

ស្ថានភាព​អតិផរណា​នៅ​ខែ ឧសភា ឆ្នាំ២០១៦សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅរាជធានីភ្នំពេញក្នុងខែឧសភា ឆ្នាំ២០១៦ បានកើនឡើង ០,៤% ធៀបនឹងខែកន្លងទៅ និងបានកើនឡើង ៣,១% ធៀបនឹង១២ខែមុន។ សន្ទស្សន៍ថ្លៃទំនិញពីរក្រុមបានកើនឡើងគួរកត់សម្គាល់ធៀបនឹងខែមុន (១)សន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត បានកើនឡើង ១,២% ក្នុងនោះ ថ្លៃឧស្ម័នបានកើនឡើង ៩,៨% (២)សន្ទស្សន៍ថ្លៃការដឹកជញ្ជូន បានកើនឡើង ១,៧% ក្នុងនោះ ថ្លៃប្រេងឥន្ធនៈនិងខ្លាញ់កើនឡើង ៤,៨% ថ្លៃសាំងធម្មតាកើនឡើង ៥,០% និងថ្លៃប្រេងម៉ាស៊ូតកើនឡើង ៣,១% ដោយសារថ្លៃប្រេងឆៅលើទីផ្សារអន្តរជាតិមានការកើនឡើង។ ចំណែកឯសន្ទស្សន៍ថ្លៃទំនិញផ្សេងទៀតស្ថិតនៅទ្រឹង ឬបានថយចុះ ដែលបណ្តាលមកពីការថយចុះតម្រូវការប្រើប្រាស់ក្រោយពេលរដូវបុណ្យចូលឆ្នាំ។

ថ្ងៃទី៨ ខែ​សីហា ២០១៦

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ មិថុនា ឆ្នាំ ២០១៦ (TOFE for June 2016) នៅឆមាសទី១ ដើមឆ្នាំ​២០១៦ ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​ស្ថិរភាព​ល្អ ដោយ​មាន​ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់ និង​អតិផរណា​មាន​កម្រិត​ទាប។ សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​អាច​រក្សា​បាន​នូវ​កំណើន​រឹងមាំ ដែលនាំ​មុខ​ដោយ​វិស័យ​ធំៗ​មួយ​ចំនួន​ដូចជា វិស័យ​ឧស្សាហកម្ម​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​អ​ចលន​ទ្រព្យ។ រីឯការ​អនុវត្ត​ថវិកា​រដ្ឋ​បាន​បង្ហាញ​នូវលទ្ធផល​ជា​វិជ្ជមាន​ ដោយ​មាន​ការ​ខិតខំ​កែ​លម្អ​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ពី​សំណាក់​ភ្នាក់ងារ ប្រមូល​ចំណូល និង​ការ​បន្ត​បង្កើន​គុណភាព​ចំណាយ​នៅតាម​បណ្ដា​ក្រសួងស្ថាប័ននានា។

ថ្ងៃទី២ ខែ​សីហា ២០១៦