ស្ថានភាពអតិផរណានៅខែ មីនា ឆ្នាំ២០១៥តាមប្រភពពីវិទ្យាស្ថានជាតិស្ថិតិបង្ហាញថា នៅខែ មីនា ឆ្នាំ ២០១៥ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញបានកើនឡើង ០,១% ធៀបនឹងខែកន្លងទៅ។ ជាការសង្កេត សន្ទស្សន៍ថ្លៃទំនិញនៅក្នុងខែ មីនា ឆ្នាំ ២០១៥ ដែលបានកើនឡើងនេះ មានសភាពចំរុះ គឺមកពីវិសមភាពនៃការផ្គត់ផ្គង់ និងពីឥទ្ធិពលនៃការកែសម្រួលអត្រាអាករពិសេស ការរឹតបន្ដឹងវិធានការរដ្ឋបាលលើការប្រមូលពន្ធ និងការបង្កើនប្រាក់បៀរវត្សរ៍ជាដើម។ ថ្ងៃទី១៤ ខែវិច្ឆិកា ២០១៥