ស្ថានភាពអតិផរណានៅខែ មីនា ឆ្នាំ២០១៦តាមប្រភពពីវិទ្យាស្ថានជាតិស្ថិតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញក្នុងខែមីនា ឆ្នាំ២០១៦ បានថយចុះ ០,២% ធៀបនឹងខែកន្លងទៅ ប៉ុន្តែបានកើនឡើង ២,០% ធៀបនឹង១២ខែមុន។ នៅខែមីនា ឆ្នាំ២០១៦ សន្ទស្សន៍ថ្លៃទំនិញមួយចំនួនមានការថយចុះធៀបនឹងខែមុន ដូចជាសន្ទស្សន៍ថ្លៃដឹកជញ្ជូនបានថយចុះ ២,១% ក្នុងនោះថ្លៃប្រេងម៉ាស៊ូតបានថយចុះ ៧,៤% និងថ្លៃប្រេងសាំងធម្មតាបានថយចុះ ៧,៧% ដោយមានចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងថ្លៃប្រេងលក់រាយក្នុងស្រុក។ ម៉្យាងវិញទៀតក៏ទទួលឥទ្ធិពលពីទីផ្សារប្រេងអន្តរជាតិផងដែរ។ សន្ទស្សន៍ថ្លៃភោជនីយដ្ឋានបានធ្លាក់ចុះ ០.៤% និងសន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គីសនី ឧស្ម័ន និងឥន្ធនៈដទៃទៀតបានថយចុះ ០,៤% ក្នុងនោះ ថ្លៃឧស្ម័នបានថយចុះ ២.៥%។ ថ្ងៃទី២៧ ខែមិថុនា ២០១៦