ស្ថានភាពអតិផរណានៅខែ កក្កដា ឆ្នាំ២០១៦សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញក្នុងខែកក្កដា ឆ្នាំ២០១៦ បានកើនឡើង ០,៣%ធៀបនឹងខែមុន និងបានកើនឡើង ៣,០%ធៀបនឹង១២ខែមុន។ ធៀបនឹងខែមិថុនាកន្លងទៅ សន្ទស្សន៍ថ្លៃនៃក្រុមទំនិញមួយចំនួនបានកើនឡើង ដូចជាសន្ទស្សន៍ថ្លៃភោជនីយដ្ឋាន បានកើនឡើង ១,៩%, សន្ទស្សន៍ថ្លៃអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹងកើនឡើង ០,៣% ក្នុងនោះថ្លៃសាច់ជ្រូកកើនឡើង ០,៣% ថ្លៃត្រីស្រស់កើនឡើង ០,៧%, សន្ទស្សន៍ថ្លៃសម្លៀកបំពាក់និងស្បែកជើងកើនឡើង ០,៣% ក្នុងនោះសម្លៀកបំពាក់ស្ត្រីនិងក្មេងស្រីបានកើនឡើង ០,៥%, សន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ននិងឥន្ធនៈដទៃទៀតកើនឡើង ០,៣% ក្នុងនោះថ្លៃឥន្ធនៈរឹងកើនឡើង ១,២%។ សន្ទស្សន៍ថ្លៃក្រុមទំនិញមួយចំនួនទៀតក៏មានការថយចុះផងដែរ ដូចជាសន្ទស្សន៍ថ្លៃភេសជ្ជៈមានជាតិស្រវឹងនិងថ្នាំជក់ សន្ទស្សន៍ថ្លៃគមនាគមន៍ និងសន្ទស្សន៍ថ្លៃការកំសាន្តនិងវប្បធម៌ជាដើម។ ថ្ងៃទី២២ ខែកញ្ញា ២០១៦