បោះពុម្ពផ្សាយ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ ឧសភា ឆ្នាំ ២០១៦ (TOFE for May 2016) នៅ​រយៈពេល​ ៥ ខែ ដើម​ឆ្នាំ ២០១៦ សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​​បន្ត​មាន​ដំណើរការ​ល្អ​ដែល​នាំមុខ​ដោយ​វិស័យ​មួយ​ចំនួន​ដូចជា វិស័យ​សំណង់ និង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ជា​ពិសេស​សំលៀកបំពាក់ និង​ស្បែកជើង។ រីឯការ​អនុវត្ដ​ថវិកា​បាន​បង្ហាញ​នូវលទ្ធផល​ជា​វិជ្ជមាន ដោយ​មាន​ការខិតខំ​កែ​លម្អ​ប្រសិទ្ធភាពនៃ​ការប្រមូល​ចំណូល ពី​សំណាក់​ភ្នាក់ងារ​ប្រមូល​ចំណូលពន្ធ និង​ការពង្រឹងនិតិវិធី​ក្នុង​ការ​អនុវត្តចំណាយ​តាម​ក្រសួង​ស្ថាប័ន​នានា។

ថ្ងៃទី២៨ ខែ​មិថុនា ២០១៦

ស្ថានភាព​អតិផរណា​នៅ​ខែ មេសា ឆ្នាំ២០១៦សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមេសា ឆ្នាំ២០១៦ បាន​កើនឡើង ១,៥% ធៀប​នឹង​ខែ​កន្លងទៅ និង​បាន​កើនឡើង ២,៨% ធៀប​នឹង១២ខែមុន។ នៅ​ខែមេសា ឆ្នាំ២០១៦ សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយចំនួន​មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ធៀប​នឹង​ខែមុន​ដូចជា សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិនមាន​ជាតិ​ស្រវឹង​កើនឡើង ២,៤% ក្នុងនោះ​ថ្លៃ​អង្ករ​កើនឡើង ១,០% ថ្លៃ​សាច់មាន់​កើនឡើង ១,៧% ថ្លៃ​ត្រី​ស្រស់​កើនឡើង ២,៦% ថ្លៃ​បន្លែ​កើនឡើង ៧,៣% ថ្លៃ​ផ្លែឈើ​កើនឡើង ៦,៥% និង​សន្ទស្សន៍​ថ្លៃ​សំលៀកបំពាក់​និង​ស្បែកជើង​កើនឡើង ១,៤% ដោយសារ​មាន​ការកើនឡើង​តម្រូវ​ការប្រើប្រាស់ ក្នុង​កំឡុង​ពេល​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរ។ ប៉ុន្តែ​ក្នុងនោះ​ក៏មាន​សន្ទស្សន៍​ថ្លៃ​គ្រឿង​សង្ហា​រឹម សម្ភារៈ​ប្រើប្រាស់ និង​ការថែទាំ​បាន​ថយចុះ ០,៨%ដែរ។

ថ្ងៃទី២៧ ខែ​មិថុនា ២០១៦