ព័ត៌មាន និងសេចក្តីជូនដំណឹង

ដំណឹងជ្រើសរើសបុគ្គលិក សម្រាប់មន្រ្តីជាប់កិច្ចសន្យាចំនួន ៤០រូប-ផ្នែកបចេ្ចកវិទ្យាព័ត៌មាន ២០រូប, ផ្នែកវិភាគធុរកិច្ចសម្រាប់មុខងារនៃប្រព័ន្ធ FMIS ១៤រូប, ផ្នែកវិភាគធុរកិច្ចសម្រាប់ជំនួយគាំទ្រប្រព័ន្ធ FMIS ០៣រូប និងផ្នែកទំនាក់ទំនងផ្សព្វផ្សាយ ០២រូប
ថ្ងៃទី២៨ ខែ​មេសា ២០១៨

ចាប់តាំងពី​ចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាល​កម្ពុជា​ដោយមាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជា​សេនាធិការ បាន​ចាប់​អនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ជា​ជំហានៗ មាន​រយៈពេល​វែង​ដែលមាន​គោលបំណង​កែលម្អ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា​ឆ្ពោះទៅរក​ស្តង់ដារ​អន្តរជាតិ។ ការអនុវត្ត​កម្មវិធី​នេះ​បានទទួល​ជោគជ័យ​ជាបន្តបន្ទាប់ ហើយ​កំពុង​បន្ត​អនុវត្ត​ជំហាន​បន្ទាប់​ទៀត។ អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គឺជា​សេនាធិការ​របស់​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មានមុខ​ងារ និង​ភារកិច្ច​សម្របសម្រួល​ការរៀបចំ និង​ការអនុវត្ត​ការងារ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​សម្របសម្រួល​ការរៀបចំ និង​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។ ដោយមាន​ចក្ខុវិស័យ​ច្បាស់លាស់ និង​ក្នុងនាម​ជា​សេនាធិការ​ប្រកបដោយ គុណភាព ស័ក្ដិសិទ្ធិ​ភាព និង​ប្រសិទ្ធភាព អគ្គលេខាធិការដ្ឋាន​ត្រូវការ​ចាំបាច់​នូវ​មន្ត្រី​បម្រើការ​ងារ​មួយចំនួន​ដែលមាន​សមត្ថភាព មាន​ជំនាញ និង​មានបទពិសោធន៍​សមស្រប​តាម​ការងារ​នីមួយៗ។

ក្នុងន័យនេះ អគ្គលេខាធិការដ្ឋាន​សូម​ប្រកាស​ជ្រើសរើស​មន្ត្រី​ផ្នែក​បច្ចេកទេស​ព័ត៌មានវិទ្យា (ICT) មន្ត្រី​ផ្នែក​អគ្គិសនី (Electrician) មន្ត្រី​ផ្នែក​វិភាគ​ធុរកិច្ច​សម្រាប់​មុខងារ​នៃ​ប្រព័ន្ធ FMIS (Business Analyst for FMIS Functional) មន្ត្រី​ផ្នែក​វិភាគ​ធុរកិច្ច​សម្រាប់​ជំនួយ​គាំទ្រ (Business Analyst for Help Desk Support) និង​មន្ត្រី​ផ្នែក​ទំនាក់ទំនង​ក្នុងការ​គ្រប់គ្រង​ការផ្លាស់ប្តូរ (Change Management in Communication) សម្រាប់​បម្រើការ​ងារ​ពេញ​ម៉ោង​នៅ​លេខាធិការដ្ឋាន​ក្រុមការងារ​គ្រប់គ្រង​ម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដូចខាងក្រោម៖

1. មន្ត្រីផ្នែកបច្ចេកទេសព័ត៌មានវិទ្យា (ICT) ចំនួន២១តំណែង

– មន្ត្រី​ផ្នែក​តភ្ជាប់​បណ្តាញ​បច្ចេកវិទ្យា​ព័ត៌មាន (Network Cabling) (០៣តំណែង)
– មន្ត្រីផ្នែកគាំទ្របច្ចេកវិទ្យាព័ត៌មាន (IT Support) (០៣តំណែង)
– មន្ត្រីផ្នែកបណ្តាញតភ្ជាប់ និងសុវត្ថិភាព (Network and Security) (០២តំណែង)
– មន្ត្រីផ្នែកគ្រប់គ្រងប្រព័ន្ធ (System Administrator) (០១តំណែង)
– មន្ត្រីផ្នែកទ្រទ្រង់ប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យ (Data Center Operation) (០២តំណែង)
– មន្ត្រីផ្នែកគ្រប់គ្រងមូលដ្ឋានទិន្នន័យ (Database Administrator) (០១តំណែង)
– មន្ត្រីផ្នែកវិភាគទិន្នន័យ និងផលិតរបាយការណ៍ (BI and Reporting Specialist) (០៤តំណែង)
– មន្ត្រីផ្នែកអភិវឌ្ឍប្រព័ន្ធ និងសរសេរកម្មវិធី (Web Developer/Programmer) (០៣តំណែង)
– មន្ត្រីផ្នែកគ្រប់គ្រងប្រព័ន្ធ PeopleSoft (PeopleSoft Administrator) (០២តំណែង)

2. មន្ត្រីផ្នែកអគ្គិសនី (Electrician) ចំនួន០១តំណែង

3. មន្ត្រីផ្នែកវិភាគធុរកិច្ចសម្រាប់មុខងារនៃប្រព័ន្ធ FMIS (Business Analyst for FMIS Functional) ចំនួន១៤ តំណែង

4. មន្ត្រីផ្នែកវិភាគធុរកិច្ចសម្រាប់ជំនួយគាំទ្រ (Business Analyst for Help Desk Support) ០២តំណែង

5. មន្ត្រីផ្នែកទំនាក់ទំនងក្នុងការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management in Communication) ០២តំណែង

មន្ត្រីទាំង០៥ផ្នែកត្រូវមានគុណវុឌ្ឍិ ដូចខាងក្រោម៖
– មានសញ្ញាបត្របរិញ្ញាបត្រ ផែ្នកបច្ចេកវិទ្យាព័ត៌មាន ឬវិទ្យាសាស្ត្រព័ត៌មានវិទ្យា ឬវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ឬសញ្ញាបត្របរិញ្ញាបត្រផ្នែកពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ សម្រាប់មុខតំណែងផ្នែកបច្ចេកវិទ្យាព័ត៌មាន (លើកលែងមុខតំណែង Network Cabling)
– មានសញ្ញាបត្របរិញ្ញាបត្រ ទាក់ទងនឹងទំនាញគ្រប់គ្រង់, គណនេយ្យ, ហិរញ្ញវត្ថុ និងមុខជំនាញពាក់ព័ន្ធផ្សេងៗ សម្រាប់មុខតំណែងផ្នែកវិភាគធុរកិច្ច
– មានសញ្ញាបត្របរិញ្ញាបត្រ ទាក់ទងនឹងជំនាញទំនាក់ទំនងសាធារណៈ, សារព័ត៌មាន, ផ្សព្វផ្សាយ និងជំនាញពាក់ព័ន្ធនឹងការទំនាក់ទំនង សម្រាប់មុខតំណែងផ្នែកទំនាក់ទំនងការគ្រប់គ្រងការផ្លាស់ប្តូរ
– ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានចំណេះដឹងផែ្នកជំនាញនីមួយៗ សម្រាប់មន្ត្រីផ្នែកអគ្គិសនី (Electrician)និងផ្នែកបណ្តាញតភ្ជាប់ (Network Cabling)
– បានបញ្ចប់ការសិក្សាលើផ្នែកទាក់ទងនឹងវិស័យ និងតាមជំនាញនីមួយៗ
– ស្ទាត់លើភាសាខ្មែរ និង អាចអាន ស្តាប់ សរសេរ និងនិយាយភាសាអង់គ្លេសបានល្អ
– យ៉ាងហោចណាស់មានបទពិសោធន៍ការងាររយៈពេល ១ឆ្នាំ ទៅតាមផ្នែក និងតួនាទីខាងលើ

ប្រាក់បៀវត្ស/ប្រាក់ឧបត្ថម្ភ នឹងត្រូវទទួលបានសមរម្យទៅតាមមុខតំណែង និងផ្អែកលើសមត្ថភាព បទពិសោធន៍ និងគុណវុឌ្ឍិ របស់បេក្ខជន ឬបេក្ខនារី។

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និង cover letter ព្រមទាំងឯកសារពាក់ព័ន្ធ តាមរយៈ Email ឬនៅអាស័យដ្ឋានខាងក្រោមរាល់ម៉ោងធ្វើការយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។ សូមទាញយកលក្ខខណ្ឌយោងតាមគេហទំព័រwww.pfm.gov.kh ។
ព័ត៌មានបន្ថែម សូមទាក់ទងលោក នួន រតនៈសម្បត្តិ តាមអស័យដ្ឋានដូចខាងក្រោម៖

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទីតាំងលេខ ៦០ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
បន្ទប់អគ្គលេខាធិការដ្ឋានកំណែទម្រង់ អគារ “គ” ជាន់ទី៧
ទូរស័ព្ទទាក់ទង : 089 888 180
អ៊ីមែល: huy.sovannara@pfm.gov.kh / nounrathanaksambath@pfm.gov.kh

ព័ត៌មានពាក់ព័ន្ធ