ព័ត៌មាន

កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី ១២
ថ្ងៃទី១៤ ខែ​វិច្ឆិកា ២០២០

នាព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២០, ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បន្តចូលរួមកិច្ចប្រជុំកំពូល “មេគង្គ-ជប៉ុន លើកទី ១២” តាមប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កិច្ចប្រជុំកំពូលនេះ ដឹកនាំដោយសហប្រធានឯកឧត្តម ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) នាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន ។

ព័ត៌មានពាក់ព័ន្ធ