ព័ត៌មាន

សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី ១៧ ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ២០២០
ថ្ងៃទី១៣ ខែ​វិច្ឆិកា ២០២០

នារសៀលថ្ងៃទី ១២ ខែ វិច្ឋិកា ឆ្នាំ ២០២០ នេះដែរ, ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-សាធារណៈរដ្ឋកូរ៉េ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកិច្ចកំពូល “អាស៊ាន-ឥណ្ឌាលើកទី ១៧” តាមរយៈប្រព័ន្ធវីដេអូ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ។ កិច្ចប្រជុំដឹកនាំដោយឯកឧត្តម ង្វៀន សួន ហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន និងឥណ្ឌា ។

ព័ត៌មានពាក់ព័ន្ធ