ស្ថានភាពអតិផរណានៅខែ ឧសភា ឆ្នាំ២០១៥តាមប្រភពពីវិទ្យាស្ថានជាតិស្ថិតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញ នៅខែ ឧសភា ឆ្នាំ ២០១៥ បានកើនឡើង ០,១% ធៀបនឹងខែកន្លងទៅ ឬបានកើនឡើង ១,០% ធៀបនឹង១២ខែមុន។ តាមការសង្កេត ស្ទើរគ្រប់សន្ទស្សន៍ថ្លៃទំនិញស្ថិតនៅនឹង ឬ មានការថយចុះ លើកលែងតែសន្ទស្សន៍ថ្លៃដឹកជញ្ជូនមួយទេ ដែលបានកើនឡើង ១,៣% នៅក្នុងខែ ឧសភា ឆ្នាំ ២០១៥ នេះ។ ថ្ងៃទី១៤ ខែវិច្ឆិកា ២០១៥