ឯកសារ

ស្ថានភាព​អតិផរណា​នៅ​ខែ មីនា ឆ្នាំ២០១៦តាម​ប្រភពពី​វិទ្យាស្ថាន​ជាតិ​ស្ថិតិ សន្ទស្សន៍​ថ្លៃ​ទំនិញប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែមីនា ឆ្នាំ២០១៦ បាន​ថយចុះ ០,២% ធៀប​នឹង​ខែ​កន្លងទៅ ប៉ុន្តែ​បាន​កើនឡើង ២,០% ធៀប​នឹង១២ខែមុន។ នៅ​ខែមីនា ឆ្នាំ២០១៦ សន្ទស្សន៍​ថ្លៃទំនិញ​មួយចំនួន​មាន​ការថយចុះ​ធៀប​នឹង​ខែមុន ដូចជា​សន្ទស្សន៍​ថ្លៃ​ដឹកជញ្ជូន​បាន​ថយចុះ ២,១% ក្នុងនោះ​ថ្លៃ​ប្រេងម៉ាស៊ូត​បាន​ថយចុះ ៧,៤% និង​ថ្លៃ​ប្រេងសាំង​ធម្មតា​បាន​ថយចុះ ៧,៧% ដោយមាន​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការគ្រប់គ្រង​ថ្លៃ​ប្រេង​លក់រាយ​ក្នុងស្រុក។ ម៉្យាងវិញទៀត​ក៏​ទទួល​ឥទ្ធិពល​ពី​ទីផ្សារ​ប្រេង​អន្តរជាតិ​ផងដែរ។ សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន​បាន​ធ្លាក់ចុះ ០.៤% និង​សន្ទស្សន៍​ថ្លៃ​ផ្ទះសំបែង ទឹក អគ្គីសនី ឧស្ម័ន និង​ឥន្ធនៈ​ដទៃទៀត​បាន​ថយចុះ ០,៤% ក្នុងនោះ ថ្លៃ​ឧស្ម័ន​បាន​ថយចុះ ២.៥%។
ថ្ងៃទី២៧ ខែ​មិថុនា ២០១៦

ព័ត៌មានពាក់ព័ន្ធ