ឯកសារ

ស្ថានភាព​អតិផរណា​នៅ​ខែ កក្កដា ឆ្នាំ២០១៦សន្ទស្សន៍​ថ្លៃ​ទំនិញ​ប្រើប្រាស់​នៅ​ភ្នំពេញ​ក្នុង​ខែកក្កដា ឆ្នាំ២០១៦ បាន​កើន​ឡើង ០,៣%ធៀប​នឹង​ខែមុន និង​បាន​កើន​ឡើង ៣,០%ធៀប​នឹង​១២ខែ​មុន។ ធៀប​នឹង​ខែមិថុនា​កន្លង​ទៅ សន្ទស្សន៍​ថ្លៃ​នៃ​ក្រុម​ទំនិញ​មួយ​ចំនួន​បាន​កើន​ឡើង ដូចជា​សន្ទស្សន៍​ថ្លៃ​ភោជនីយដ្ឋាន បាន​កើន​ឡើង ១,៩%, សន្ទស្សន៍​ថ្លៃ​អាហារ​និង​ភេសជ្ជៈ​មិន​មាន​ជាតិ​ស្រវឹង​កើន​ឡើង ០,៣% ក្នុង​នោះ​ថ្លៃ​សាច់ជ្រូក​កើន​ឡើង ០,៣% ថ្លៃ​ត្រីស្រស់​កើន​ឡើង ០,៧%, សន្ទស្សន៍​ថ្លៃ​សម្លៀកបំពាក់​និង​ស្បែក​ជើង​កើន​ឡើង ០,៣% ក្នុង​នោះ​សម្លៀក​បំពាក់​ស្ត្រី​និង​ក្មេង​ស្រី​បាន​កើន​ឡើង ០,៥%, សន្ទស្សន៍​ថ្លៃ​ផ្ទះ​សំបែង ទឹក អគ្គិសនី ឧស្ម័ន​និង​ឥន្ធនៈ​ដទៃ​ទៀត​កើន​ឡើង ០,៣% ក្នុង​នោះ​ថ្លៃ​ឥន្ធនៈ​រឹង​កើន​ឡើង ១,២%។ សន្ទស្សន៍​ថ្លៃ​ក្រុម​ទំនិញ​មួយ​ចំនួន​ទៀត​ក៏​មាន​ការ​ថយ​ចុះ​ផង​ដែរ ដូចជា​សន្ទស្សន៍​ថ្លៃ​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​និង​ថ្នាំជក់ សន្ទស្សន៍​ថ្លៃ​គមនាគមន៍ និង​សន្ទស្សន៍​ថ្លៃ​ការ​កំសាន្ត​និង​វប្បធម៌​ជាដើម។
ថ្ងៃទី២២ ខែ​កញ្ញា ២០១៦

ព័ត៌មានពាក់ព័ន្ធ