នៅវេលាម៉ោង ១១ ព្រឹក ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំពិធីចុះហត្ថលេខាស្ដីពីកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ស្ថាប័ន/អង្គភាពពាក់ព័ន្ធជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលឥណទាននេះមានគោលដៅជួយសម្រួលដល់អង្គភាពផ្គត់ផ្គង់ទឹកស្អាតនិងអគ្គីសនីនៅតាមតំបន់ជនបទនិងជាយក្រុង ឱ្យមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញប្បទានពីធនាគារ ។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២៩ ខែមេសា ២០១៤