បរិយាយអំពីសេវា | សេវានេះ ត្រូវបានផ្តល់ជូនក្រុមហ៊ុន សហគ្រាស ដែលបានស្នើសុំផ្លាស់ប្តូរការិយបរិច្ឆេទគណនេយ្យ |
មូលដ្ឋានគតិយុត្ត |
– ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម
លេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ – ប្រកាសលេខ ០៨២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០៤ ស្តីពីការប្រគល់ភារកិច្ច
|
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ | ផ្តល់ជូនលិខិតអនុញ្ញាតសម្រាប់ការផ្លាស់ប្តូរការិយបរិច្ឆេទគណនេយ្យ |
កម្រៃសេវាសាធារណៈ | ១០០ ០០០ រៀល |
សុពលភាពនៃសេវា សាធារណៈ | រហូតដល់មានការអនុញ្ញាតជាថ្មី |
រយៈពេលនៃការផ្តល់សេវា សាធារណៈ | ១៥ ថ្ងៃ ក្នុងករណីមានឯកសារគ្រប់និងត្រឹមត្រូវ (ថ្ងៃធ្វើការ) |
ឯកសារតម្រូវ |
– លិខិតស្នើសុំផ្លូវការចំនួន ០១ ច្បាប់
– សេចក្ដីចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងលក្ខន្ដិកៈក្រុមហ៊ុន
– សេចក្ដីចម្លងលក្ខន្តិកៈក្រុមហ៊ុនមេ និងឯកសារបញ្ជាក់ពីតម្រូវការនៃការ
– ផ្លាស់ប្តូរការិយបរិច្ឆេទបញ្ជីគណនេយ្យ
– សេចក្ដីចម្លងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ
– របាយការណ៍ហិរញ្ញវត្ថុឆ្នាំចុងក្រោយ
– សេចក្ដីចម្លងប័ណ្ណប៉ាតង់របស់ក្រុមហ៊ុននៅកម្ពុជា
– លិខិតបញ្ជាក់ពីក្រុមហ៊ុនមេ ដោយសារជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសាខា
|
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន | ក្រុមប្រឹក្សាជាតិគណនេយ្យ៖ អគារ (ក) ជាន់ទី១ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ |
ពេលម៉ោងបំពេញការងារ |
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០
|
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) | ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល | ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ |