សេវាសាធារណៈ

លិខិតអនុញ្ញាតបដិប្បញ្ញត្តិដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យធ្វើសវនកម្ម
បរិយាយអំពីសេវា សេវានេះ ផ្តល់ជូនក្រុមហ៊ុន សហគ្រាស ដែលមិនធ្វើអាជីវកម្ម
មូលដ្ឋានគតិយុត្ត
– ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រម
លេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦
– ប្រកាសលេខ ០៨២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០០៤ ស្តីពីការប្រគល់ភារកិច្ច​
លក្ខខណ្ឌក្នុងការទទួល សេវាសាធារណៈ ផ្តល់ជូនក្រុមហ៊ុន និងសហគ្រាសសម្រាប់ការផ្អាកអាជីវកម្ម
កម្រៃសេវាសាធារណៈ ១០០ ០០០ រៀល
សុពលភាពនៃសេវា សាធារណៈ រហូតដល់មានការអនុញ្ញាតជាថ្មី
រយៈពេលនៃការផ្តល់សេវា សាធារណៈ ១៥ ថ្ងៃ ក្នុងករណីមានឯកសារគ្រប់និងត្រឹមត្រូវ (ថ្ងៃធ្វើការ)
ឯកសារតម្រូវ
– លិខិតស្នើសុំផ្លូវការចំនួន ០១ ច្បាប់
– សេចក្ដីចម្លងវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម និងលក្ខន្ដិកៈក្រុមហ៊ុន
– សេចក្ដីចម្លងលក្ខន្តិកៈក្រុមហ៊ុនមេ និងឯកសារបញ្ជាក់ពីតម្រូវការនៃការ
– ផ្លាស់ប្តូរការិយបរិច្ឆេទបញ្ជីគណនេយ្យ
– សេចក្ដីចម្លងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ
– របាយការណ៍ហិរញ្ញវត្ថុឆ្នាំចុងក្រោយ
– សេចក្ដីចម្លងប័ណ្ណប៉ាតង់របស់ក្រុមហ៊ុននៅកម្ពុជា
– លិខិតបញ្ជាក់ការផ្អាកអាជីវកម្មរបស់ក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្ម​
អគ្គនាយកដ្ឋាន ឬអង្គភាព ទទួលបន្ទុកពិនិត្យ និងសម្រេចផ្តល់សេវា និងអាសយដ្ឋាន ក្រុមប្រឹក្សាជាតិគណនេយ្យ៖ អគារ (ក) ជាន់ទី១ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ពេលម៉ោងបំពេញការងារ
-ព្រឹក : ម៉ោង ៧:៣០ ដល់ ១១:៣០
-រសៀល : ម៉ោង ១៤:០០ ដល់ ១៧:៣០​
ទីកន្លែងទទួល និងរយៈពេលដាក់ពាក្យ បណ្តឹងតវ៉ាពាក់ព័ន្ធសេវា (ក្នុងករណីដែលមាន) ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អាសយដ្ឋានយន្តការ ច្រកចេញចូលតែមូល ច្រកចេញចូលតែមួយ នៃទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មានពាក់ព័ន្ធ