ព័ត៌មាន

សេចក្ដីជូនដំណឹងសម្រាប់ប្រព័ន្ធសារព័ត៌មាន ស្តីពីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៥ ខែ​មីនា ២០២០

នាព្រឹកថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២០, នៅវិមានសន្តិភាព, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាក្នុងការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួនប្រាំ ក្នុងនោះ លើលិខិតប្តូរសារចំនួនប្រាំ និងលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ ។

ព័ត៌មានពាក់ព័ន្ធ