នាព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Maria Sargren ឯកអគ្គរាជទូតស៊ុយអែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈដែល លោកជំទាវត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ក៏ដូចជា ពិភាក្សាលើការបន្តពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ស៊ុយអែត ។