ព័ត៌មានផ្សេងៗ

សេចក្ដីជូនដំណឹង ស្ដីពីការផ្លាស់ប្ដូរប្រព័ន្ធ Internet របស់ NIDA ក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៖ នាយកដ្ឋានព័ត៌មានវិទ្យាសូម​​ជម្រាប​​ជូន​ដំណឹង​​ដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ និង ជា​មន្រ្តីរាជការ​ក្នុង​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មេត្តាជ្រាបថា ដោយសារ NIDA នឹងចាប់ផ្ដើមផ្លាស់ប្ដូរប្រព័ន្ធ Internet ពីថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១២ នេះតទៅ អាច​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​រអាក់រអួល​ដូចជា ( Internet ​មិន​ដំណើរការ, ភ្លេច​លេខសំងាត់, ឬ ម៉ាស៊ីន printer មិនដំណើរ​ការ…។ល។) អាស្រ័យ​ដូច​បាន​ជម្រាប​ខាង​លើ ប្រសិន​បើ ឯកឧត្ដម លោកជំទាវ លោក លោកស្រី មាន​បញ្ហា​ដូច​បាន​ជម្រាប​ខាងលើ សូមមេត្តា ទំនាក់ទំនង៖ ១- លោក នៅ វិចិត្រ្តា (០១២ ៤៥ ០៣ ៤៦) ២- លោក អៀច សេដ្ឋា (០១២ ៩០៤ ៣៨៧) ៣- លោក ម៉ៅ សត្យា (០១២ ៥៦៦ ០១០) 

ថ្ងៃទី១ ខែ​តុលា ២០១២

ញត្តិគាំទ្រ​អនុមតិជាឯកឆន្ទ​ក្នុង​វិបស្សនា នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ, ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១២ លើ​ការ​បកស្រាយ​ស្ដីពី​ការងារ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​គោក និង ការ​កំណត់ព្រំដែន​សមុទ្រ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដែល​ពោរពេញដោយបញ្ញាញាណ និង​គតិបណ្ឌិតដ៏​ឧត្ដុង្គឧត្ដម មានទឡ្ហីករណ៍ស៊ី​ជម្រៅ រឹងមាំ ឡូហ្សិក ប្រកបដោយ​វិចារវិទ្យា និង គ្រប់ជ្រុងជ្រោយ​លើ​គ្រប់​ទិដ្ឋភាព​ទាំងខាង​គតិយុត្តិ ទាំង​ខាង​បច្ចេកទេស​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ប្រវត្តិសាស្រ្ត និង​ក្របខណ្ឌ​ច្បាប់ ថ្លែង​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា នា​ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១២ ។

ថ្ងៃទី៣១ ខែ​សីហា ២០១២

នៅរសៀលថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១២ នៅ​ទីស្ដីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានពិធី​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ហិរញ្ញប្បទាន​លើ​គម្រោង​ចំនួនពីរ៖ (១) «អនុសញ្ញា​ហិរញ្ញប្បទាន សម្រាប់​គម្រោង​ធម្មនិយាមកម្ម​ច្បារ​ពូជ​កៅស៊ូ​នៅ​កម្ពុជា» (២) «អនុសញ្ញា​ហិរញ្ញប្បទាន សម្រាប់​គម្រោង​គាំពារ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា» រវាងឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុតំណាង​រាជរដ្ឋាភិបាលកម្ពុជា ជាមួយតំណាងទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ។

ថ្ងៃទី១៣ ខែ​កក្កដា ២០១២