នាថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនសុី ភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពី “អភិបាលកិច្ចទិន្នន័យក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុខសេនសាន, រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានភ្ញៀវកិត្តិយសចូលរួមប្រមាណជាង ១០០ នាក់។ សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងពិភាក្សាលម្អិត និងប្រមូលធាតុចូលពីគ្រប់អគ្គនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុលើការរៀបចំ “អភិបាលកិច្ចទិន្នន័យ” និង “យន្តការអន្តរប្រតិបត្តិការ”។