ព័ត៌មាន

សេចក្ដីជូនដំណឹង (លើកទី២) លេខ ០៣៧ សហវ ចុះថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៦ ស្ដីពី​ការដេញថ្លៃ​លក់​ឈើ និង​កូនឈើ
ថ្ងៃទី៦ ខែ​កក្កដា ២០១៦

អនុគណៈ​កម្មការ​ដេញ​ថ្លៃ​លក់ឈើ និង​កូនឈើ មានកិត្តិសយ​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណៈជន មេត្តា​ជ្រាបថា អនុគណៈកម្មការ​ដេញ​ថ្លៃ​លក់​ឈើ និង​កូនឈើ នឹង​ចាត់ចែង​ការ​ដេញ​ថ្លៃ​លក់​ឈើ និង​កូនឈើ ដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និង​បង្រាបបទ​ល្មើស​ព្រៃឈើចាប់បាន និង​កំពុងថែរក្សា​នៅ​ទីតាំង​នានា ក្នុង​ខេត្តចំនួន ០៣ មាន​ដូចជា៖ ខេត្តរតនគិរី ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ (បរិមាណ​តាមយថាប្រភេទឈើ និង​តម្លៃ​មូលដ្ឋាន ដូចមាននៅក្នុង​សៀវភៅ​បន្ទុក)។ រូបវ័ន្ធ​បុគ្គល និង​នីតិបុគ្គលទាំងអស់ លើកលែងតែ​អ្នក​ធ្លាប់មាន​ប្រវត្តិ​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ និង​អ្នកជាប់ជំពាក់​បំណុល​រដ្ឋ អាចចូលរួម​ដេញថ្លៃបាន ដោយ​ត្រូវ​បំពេញ​សំណុំ​បែបបទ និង​លក្ខខណ្ឌ​ដូចមាន​ចែង​ក្នុង​សៀវភៅ​បន្ទុកដេញថ្លៃ។

  • កន្លែងលក់ពាក្យ​ស្នើសុំចូលរួមដេញថ្លៃ៖ នៅ​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់​ម៉ោង ១២:០០ នាទី​ថ្ងៃត្រង់ និង​ចាប់​ពី​ម៉ោង ០២:០០ នាទី​រសៀល​ដល់​ម៉ោង ០៥:០០នាទីល្ងាច។
  • កន្លែងទទួលពាក្យ​ស្នើសុំ​ចូលរួម​ដេញ​ថ្លៃ៖ នៅ​រដ្ឋបាលព្រៃឈើ រៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង ០៨:០០នាទីព្រឹក ដល់​ម៉ោង ១២:០០ នាទី​ថ្ងៃត្រង់ និង​ចាប់​ពី​ម៉ោង ០២:០០ នាទី​រសៀល​ដល់​ម៉ោង ០៥:០០នាទីល្ងាច។
  • ដំណើរការដេញថ្លៃលក់ឈើ និងកូនឈើ៖ នឹងប្រព្រឹត្តទៅតាម​កាល​បរិច្ឆេទ នៅ​សាលា​ខេត្ត​សាម៉ី​នីមួយៗ។

សម្រាប់ព័ត៌មានបន្ថែម សូម​ទំនាក់ទំនង​តាមទូរស័ព្ទលេខ​ ០១២​ ២២៦ ២៣២ និង ០១២ ៨២៣ ៧២២។

ព័ត៌មានពាក់ព័ន្ធ