ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១០ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសសម្ពោធបើកឱ្យដំណើរការឡើងវិញជាផ្លូវការនូវសេវាដឹក ជញ្ជូនតាមផ្លូវដែកនៅលើ កំណាត់ផ្លូវដែកដែលបានស្ដារឡើងវិញរួច ពីស្ថានីយរថភ្លើងភ្នំពេញ ទៅដល់ស្ថានីយទូកមាស(កំពត) ប្រវែង ១១០គ.ម ដោយថវិការបស់គំរោងផ្ដល់អោយដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង (AusAid) និងការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា។ សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី២ ខែវិច្ឆិកា ២០១០