ព័ត៌មាន

កាល​ពី​ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ២០១០ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​រៀបចំ​កិច្ច​ប្រជុំ​គណៈកម្មការ​ដើម្បី​ត្រួត​ពិនិត្យ​វឌ្ឍនភាព​របស់​កម្មវិធី ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM) ប្រចាំ​ត្រីមាស​ទី ៣ នៅ​ក្នុង​នោះ​អង្គប្រជុំ​បាន​ពិភាក្សា​លើ​ភាព​ទុក​ចិត្ត និង​ការ​គៀគរ​ចំណូល ហើយ​បង្ហាញ​ឱ្យ​ឃើញថា​ចំណូល​នៅ​ត្រីមាស​ទី៣ ឆ្នាំ២០១០ មាន​ការ​កើន​ឡើង​ខ្ពស់ ជាង​ត្រីមាស​ទី៣ ឆ្នាំ ២០០៩ ដោយសារ​មាន​ការ​កើន​ឡើង​ច្រើន​ពី​ចំណូល​មិនមែន​សារពើរពន្ធ។ ក្នុង​ការ​អនុវត្ត​កម្មវិធី ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM) មាន​វឌ្ឍនភាព​ល្អ តែ​មាន​សកម្មភាព​មួយ​ចំនួន​តូច​មាន​ភាព​យឺត​យ៉ាវ អង្គ​ប្រជុំ​បាន​ដាក់​ចេញ​នូវ​វិធាន​ការដើម្បី​ពន្លឿន​នូវ​សកម្មភាព​ដែល​មាន​ភាព​យឺតយ៉ាវ​ទាំង​នោះ។
ថ្ងៃទី៩ ខែ​វិច្ឆិកា ២០១០

ព័ត៌មានពាក់ព័ន្ធ