ព័ត៌មាន និងសេចក្តីជូនដំណឹង

- សេចក្តីប្រកាសព័ត៌មាន

នៅ​រសៀល​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១២ នាសាលប្រជុំ ទីស្ដីការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស សហមេត្រី ថ្នាក់​ធិបឌិន្ធ ជូន​ចំពោះ ឯកឧត្តម Suzuki Yasujiro ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្ដម ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ។

ថ្ងៃទី២៧ ខែ​ធ្នូ ២០១២

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​កិច្ចប្រជុំ​នៃ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន និង​សហរដ្ឋអាមេរិក និង កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អាស៊ីបូព៌ា​លើកទី២ ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃទី ១២ និង ១៣ ខែ តុលា ឆ្នាំ ២០១២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន និង កិច្ចប្រជុំរដ្ឋ​មន្ត្រីហិរញ្ញវត្ថុ​អាស៊ិម (អាស៊ី-អឺរ៉ុប) លើក​ទី១០ ដែលបានប្រព្រឹត្តទៅកាលពី​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ដែលដឹកនាំ​ដោយ​ ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ថ្ងៃទី២៦ ខែ​តុលា ២០១២