ព័ត៌មាន និងសេចក្តីជូនដំណឹង

- សេចក្តីប្រកាសព័ត៌មាន

នៅព្រឹក​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៣ នៅ​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ពិធី​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់៖ (១) គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ (២) គម្រោង​ធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​បន្ទប់ និង​ឧបករណ៌​ពិសោធន៍ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (៣) គម្រោង​សាងសង់ និង​កែ​លម្អ​រោងចក្រ​អគ្គិសនី​ខ្នាត​តូច នៅ​ខេត្ត​រតនគីរី រវាង​រាជរដ្ឋាភិបាលកម្ពុជា និង​ទី​ភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ។

ថ្ងៃទី២៨ ខែ​មីនា ២០១៣

នៅ​រសៀល​ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០១២ នាសាលប្រជុំ ទីស្ដីការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស សហមេត្រី ថ្នាក់​ធិបឌិន្ធ ជូន​ចំពោះ ឯកឧត្តម Suzuki Yasujiro ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្ដម ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ។

ថ្ងៃទី២៧ ខែ​ធ្នូ ២០១២