ព័ត៌មាន និងសេចក្តីជូនដំណឹង

- សេចក្តីប្រកាសព័ត៌មាន

នៅ​រសៀល​ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៣ នៅទី​ស្ដីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​រៀបចំ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ស្ដីពី​ការ​ផ្ដល់​ឥណទាន​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ ចំនួនពីរ៖ ១) គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​អាចាង ខេត្តកំពង់ឆ្នាំង ២) គម្រោងសាងសង់​ខ្សែ​បញ្ជូន​​អគ្គិសនី ១១៥ គីឡូវ៉ុល ពី​ភ្នំពេញ ទៅបាវិត រវាងឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​លោកជំទាវ ពូ ជៀកួ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន ប្រចាំនៅកម្ពុជា ។

ថ្ងៃទី១២ ខែ​សីហា ២០១៣

សុន្ទរកថា​របស់​ឧបនាយក​រដ្ឋមន្ត្រី គាត ឈន់ សមាជិក​រដ្ឋសភា រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទានឥតសំណង់​សម្រាប់៖ ១. គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ក្នុង​ខេត្តកំពង់ចាម និង​ខេត្ត​បាត់ដំបង ២. គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន, ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៣ ។

ថ្ងៃទី២៦ ខែ​មិថុនា ២០១៣
Download English Version download : 181

នៅ​រសៀល​ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៣ នៅទី​ស្ដីការ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​រៀបចំ ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ស្ដីពី «​កិច្ច​សហ​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង​កិច្ច​សហ​ប្រតិបត្តិការ​បច្ចេកទេស ឆ្នាំ ២០១២» ។ ពិធីចុះហត្ថលេខា​នេះធ្វើឡើង រវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជាអនុប្រធានទី១ នៃ​ក្រុបប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តំណាងឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និងឯកឧត្តម Wolfgang Moser ឯកអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋ​សហព័ន្ធអាល្លឺម៉ង់ប្រចាំ​នៅ​ព្រះ​រាជាណាចក្រកម្ពុជា តំណាងឱ្យ​រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ​អាល្លឺម៉ង់ ។

ថ្ងៃទី២១ ខែ​ឧសភា ២០១៣