ព័ត៌មាន និងសេចក្តីជូនដំណឹង

- សេចក្តីប្រកាសព័ត៌មាន

«យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម ២០១៤ – ២០១៨» ជា​ផ្នែក​មួយនៃ​ការ​បន្តពង្រឹង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​កែ​ទម្រង់​ស៊ីជម្រៅលើគ្រប់វិស័យ។ យុទ្ធសាស្ត្រ​នេះ ផ្ដោត​លើ​គោលការណ៍​សំខាន់ចំនួន ៤ គឺ (១)-​ប្រមូល​ឱ្យ​អស់​​លទ្ធភាព​នូវ​សក្ដានុពល​ប្រមូលចំណូល​ដែល​មាន​​នា​ពេល​បច្ចុប្បន្ន, (២)-មិនបង្កើតប្រភេទ​ពន្ធថ្មី (៣)-​មិនដំឡើង​អត្រាពន្ធ និងអាករ លើកលែង​តែ​ក្នុង​ករណី​ប៉ះប៉ូវ​ដល់ការ​បាត់ចំណូល និង​ការ​ការពារ​សុខភាព និង/ឬ ការ​ការពារ​បរិស្ថាន និង (៤)-ធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និង យុទ្ធធម៌ ព្រមទាំងធានា​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ក្នុង​ការគ្រប់គ្រង និង​ប្រមូល​ចំណូល។

ថ្ងៃទី៩ ខែ​មេសា ២០១៥
Download English Version 5.48 MB download : 266

នៅវេលាម៉ោង ១១ ព្រឹក ​ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៤ នៅទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មានរៀបចំ​ពិធី​ចុះ​ហត្ថលេខា​​ស្ដីពី​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​រវាង​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង ស្ថាប័ន/អង្គភាពពាក់ព័ន្ធជាមួយទី​ភ្នាក់​ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) ដែលឥណទាននេះមានគោលដៅ​ជួយ​សម្រួល​ដល់​អង្គភាព​ផ្គត់​ផ្គង់​ទឹកស្អាត​និង​អគ្គីសនី​នៅតាម​តំបន់​ជនបទនិងជាយក្រុង ឱ្យ​មានភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ពីធនាគារ ។

ថ្ងៃទី២៩ ខែ​មេសា ២០១៤

នៅ​រសៀល​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៤ វេលា​ម៉ោង ៤:០០ រសៀល នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​រៀបចំ​ពី​ធី​មួយ​គឺ​ពិធី​ដាក់ឱ្យអនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System ហៅ​កាត់ “FMIS”) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មានការ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ក្រុមការងារ​គ្រប់គ្រង​ប្រព័ន្ធ FMIS (FMWG) មន្ត្រី រតនាគារ​រាជធានី-ខេត្ត និង​មន្រ្តី​ពាក់ព័ន្ធ​ជាច្រើនរូប នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយ​នឹង​ថ្នាក់ដឹកនាំ និង​គណៈប្រតិភូ​របស់​ក្រុមហ៊ុន FIS-LG CNS Joint Venture ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់ ប្រព័ន្ធ FMIS។

ថ្ងៃទី២៣ ខែ​មករា ២០១៤