តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ កញ្ញា ឆ្នាំ ២០១១ (TOFE for September 2011)គិតត្រឹមខែ កញ្ញា ឆ្នាំ ២០១១ នេះ សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានបន្តកើនឡើង ដូចជាការកើនឡើងវិស័យកាត់ដេរសំលៀកបំពាក់ និងវិស័យទេសចរណ៍ជាដើម ។ ទោះជាយ៉ាងនេះក្ដី កំណើនអតិផរណាមានកំរិតខ្ពស់នៅក្នុងខែ កញ្ញា ឆ្នាំ ២០១១ បានប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ប្រជាជន និងដល់ការអនុវត្ថុន៍ហិរញ្ញវត្ថុសាធារណៈ ។ ថ្ងៃទី២៨ ខែវិច្ឆិកា ២០១១