ឯកសារ

តារាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ វិច្ឆិកា ឆ្នាំ ២០១៥ (TOFE for November 2015) នៅ១១ខែ​ដើមឆ្នាំ២០១៥ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​មាន​ស្ថិរភាព​ល្អ ដូចជា​ស្ថិរភាព​អត្រា​ប្ដូរប្រាក់ និង​អតិផរណា​មាន​កម្រិតទាប។ ចំណែក​សកម្មភាព​សេដ្ឋកិច្ច​នៅតាម​វិស័យ​មួយចំនួន​នៅតែ​បន្ត​រុញច្រាន​កំណើន​ដូចជា​វិស័យ​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​អគ្គីសនី​ជាដើម។ ទន្ទឹមនឹងនេះ គម្រោង​វិនិយោគ​ដែល​បានអនុម័ត​បង្ហាញថា ទឹកប្រាក់​វិនិយោគ​បាន​កើនឡើង ពិសេស​គឺ​ដោយសារ​កំណើន​វិនិយោគទុន​ក្នុងស្រុក។ ចំណែក​ការអនុវត្ត​ថវិកា​បានបង្ហាញ​នូវ​ជំហរ​ឆ្ពោះទៅមុខ​យ៉ាង​ស្វាហាប់​នៅលើ​របត់​នៃ​កំណែទម្រង់ ក្នុងនោះ​មានការ​ខិតខំ​ពង្រឹង​ខាង​ផ្នែក​ចំណូល និង​ការកែលម្អ​នីតិវិធី​នៃ​ការអនុវត្ត​ចំណាយ​ទៅតាម​ការអនុវត្ត​ចំណាយ​ទៅតាម​ការអនុវត្ត​ថវិកាកម្ម​វិធី និង​ការអនុវត្ត​អង្គភាព​ថវិកា ដែល​បានចាប់ផ្ដើម​នៅ​ឆ្នាំ២០១៥ នេះ។
ថ្ងៃទី៥ ខែ​កុម្ភៈ ២០១៦

ព័ត៌មានពាក់ព័ន្ធ