តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ ឧសភា ឆ្នាំ ២០១៥ (TOFE for May 2015) នៅដើមឆ្នាំ ២០១៥ គិតត្រឹមខែឧសភា សកម្មភាពសេដ្ឋកិច្ចមានការរីកចំរើននិងរួមបន្តស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ និងកាត់បន្ថយអតិផរណា។ ចំណែកសកម្មភាពសេដ្ឋកិច្ចនៅតាមវិស័យនីមួយៗនៅតែបន្តកើនឡើងល្អ ដូចជាការកើនឡើងផ្នែកនាំចេញផលិតផលកសិកម្ម និងផលិតផលឧស្សាហកម្មនានា និងកំណើនការនាំចូលសម្ភារៈសំណង់។ សកម្មភាពនេះបានជំរុញឱ្យមានកំណើននៃ ការប្រមូលចំណូលពន្ធពាណិជ្ជកម្មនិងពន្ធដារ។ ក្នុងសកម្មភាពកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈបានរួមចំណែកធ្វើឱ្យវិស័យសារពើពន្ធនៅបន្តកើនឡើង ដោយសារការខិតខំបង្កើនប្រសិទ្ធភាពលើការប្រមូលពន្ធ និងការចំណាយត្រូវបានបន្តត្រួតពិនិត្យយ៉ាងម៉ត់ចត់ក្នុងន័យបង្កើនប្រសិទ្ធភាព សន្សំសំចៃថវិកា និងការផ្ដល់សេវាឱ្យកាន់តែប្រសើរឡើង។ ថ្ងៃទី១២ ខែសីហា ២០១៥