តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ មិថុនា ឆ្នាំ ២០១២ (TOFE for June 2012)នៅខែ មិថុនា ឆ្នាំ ២០១២ នេះ ស្ថានភាពសេដ្ឋកិច្ចកម្ពុជានៅបន្តដំណើរការល្អប្រសើរ ដោយសារកំណើនសកម្មភាពសេដ្ឋកិច្ចក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជាការកើនឡើងចំនួនភ្ញៀវទេសចរ និងការនាំចេញ ពិសេសការនាំចេញសំលៀកបំពាក់ អង្ករ និងកៅស៊ូ ។ ចំណែកអតិផរណានៅមានស្ថិរភាពប្រហាក់ប្រហែលនឹងខែ ឧសភា កន្លងមក ។ការកើនឡើងសកម្មភាពសេដ្ឋកិច្ចនេះ បានធ្វើឲ្យការអនុវត្តថវិកានៅឆមាសទីមួយដើមឆ្នាំ ២០១២ នេះប្រព្រឹត្តទៅបានល្អ ។ ថ្ងៃទី២៩ ខែសីហា ២០១២