តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ មករា ឆ្នាំ ២០១៤ (TOFE for January 2014)ដើមខែមករា ឆ្នាំ២០១៤ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅដំណើរការជាប្រក្រតី ប៉ុន្ដែការសម្រេចចិត្តរបស់វិនិយោគិនអាចប៉ះពាល់ដោយសារមានកូដកម្មតវ៉ាជាបន្ដបន្ទាប់។ ទោះជាយ៉ាងនេះក្ដី វិស័យមួយចំនួនដែលគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅតែបន្ដដំណើរការល្អ ដូចជា វិស័យនេសាទត្រី និងវារីវប្បកម្ម វិស័យឧស្សាហកម្មផលិតសម្ភារៈប្រើប្រាស់ វិស័យសំណង់ និងវិស័យអគ្គីសនីជាដើម។ ចំណែកការអនុវត្ដថវិកា គឺនៅតែប្រព្រឹត្តទៅតាមគោលដៅដែលបានគ្រោង ដោយបានចាប់ផ្ដើមអនុវត្តម៉ត់ចត់ទៅតាមច្បាប់ថវិកា ២០១៤ ដែលបានអនុម័ត។ ថ្ងៃទី៣ ខែកញ្ញា ២០១៤