តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ ធ្នូ ឆ្នាំ ២០១២ (TOFE for December 2012)នៅឆ្នាំ ២០១២ នេះស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានសកម្មភាពល្អប្រសើរ ដោយសារដំណើរការពិពិធកម្មសេដ្ឋកិច្ចបានបង្កើនល្បឿនក្នុងវិស័យឧស្សាហកម្ម ទោះបីជាផ្នែកកាត់ដេរមានកំណើនទាបជាងការរំពឹងទុកក្ដី ក៏សកម្មភាពសេដ្ឋកិច្ចក្នុងវិស័យសំខាន់ៗមួយចំនួនទៀតមានដំណើរការល្អ ដែលគាំទ្រដោយទំនុកចិត្តនៃទីផ្សារ និងកំណើនឥណទានធនាគារ ។ សកម្មភាពដែលជំរុញកំណើនដូចជា៖ ការងើបឡើងផ្នែកសំណង់ ការកើនឡើងចំនួនទេសចរ និងការនាំចេញផលិតផលកសិកម្ម ។ ចំណែកទំនិញប្រើប្រាស់នៅរក្សាស្ថេរភាពល្អ ដែលនាំឱ្យអតិផរណាប្រចាំឆ្នាំថយចុះទាប ។ ការកើនឡើងសកម្មភាពសេដ្ឋកិច្ចនេះ បានធ្វើឱ្យការអនុវត្តថវិកាឆ្នាំ ២០១២ ប្រព្រឹត្តទៅបានល្អ ។ ថ្ងៃទី២៥ ខែកញ្ញា ២០១៣