តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ សីហា ឆ្នាំ ២០១៣ (TOFE for August 2013)ក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០១៣ នេះស្ថានភាពសេដ្ឋកិច្ចកម្ពុជាមានសកម្មភាពល្អប្រសើរ ដោយសារដំណើរការពិពិធកម្មសេដ្ឋកិច្ចបានបង្កើនល្បឿនក្នុងវិស័យឧស្សាហកម្ម រួមជាមួយនឹងការកើនឡើងផ្នែកកាត់ដេរ ផ្នែកហិរញ្ញវត្ថុ ផ្នែកសំណង់ និងទេសចរណ៍ ។ ទោះបីជាកម្ពុជាទទួលរងនូវភាពអសកម្មខ្លះៗនៃព្រឹត្តិការណ៍មុននិងក្រោយបោះឆ្នោតក្ដី ក៏កំណើនសេដ្ឋកិច្ចឆ្នាំ ២០១៣ រំពឹងថានឹងសម្រេចបានលើសពីការគ្រោងកាលពីដើមឆ្នាំ ។ ចំណែកទំនិញប្រើប្រាស់នៅរក្សាស្ថេរភាពល្អ ដែលនាំឱ្យអតិផរណាចុះទាបតាមការរំពឹងទុក ។ ការកើនឡើងសកម្មភាពសេដ្ឋកិច្ចនេះ បានធ្វើឱ្យការអនុវត្ដថវិកា ៨ខែដើមឆ្នាំ ២០១៣ ប្រព្រឹត្តទៅបានល្អ ។ ថ្ងៃទី៣ ខែមេសា ២០១៤