បណ្តុំឯកសារ

តារាង​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​សម្រាប់ ខែ កញ្ញា ឆ្នាំ ២០១០ (TOFE for September 2010)ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​គិត​មក​ដល់​ខែ កញ្ញា នៃ​ឆ្នាំ ២០១០ នេះ​ មាន​ភាព​ធូស្រាល ដោយ​ស្ទើរ​គ្រប់​វិស័យ​សេដ្ឋកិច្ច បាន​ងើប​ឡើង​វិញ បន្ទាប់​ពី​បាន​ទទួល​រង​ឥទ្ធិពល​នៃ​កលិយុគ​វិបត្ដិ​ហិរញ្ញវត្ថុ​អន្ដរជាតិ​កាល​ពី​ឆ្នាំ ២០០៩ កន្លង​ទៅ ដូច​ជា​ការ​កើន​ឡើង​សកម្មភាព​ពាណិជ្ជកម្ម ការ​កើន​ឡើង​វិស័យ​កាត់ដេរ​សំលៀកបំពាក់ និង​ការ​កើន​ឡើង​វិស័យ​ទេសចរណ៍​ជា​ដើម ទោះបី​ជា​មាន​សម្ពាធពី​កំណើន​តម្លៃ​ប្រេង​ឥន្ធនៈខ្លះ​ក៏​ដោយ ។ ការ​កើន​ឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​នេះ បាន​ធ្វើ​ឱ្យ​ការ​អនុវត្ដ​ថវិកា​ក្នុង​រយៈពេល ៩​ខែ នៃ​ឆ្នាំ ២០១០ នេះ​ប្រព្រឹត្ដ​ទៅ​ល្អ​ប្រសើរ ។

ថ្ងៃទី២៩ ខែ​វិច្ឆិកា ២០១០