បណ្តុំឯកសារ

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ ធ្នូ ឆ្នាំ ២០០៩ (TOFE for​ December 2009)ឆ្នាំ ២០០៩ ទោះបីជា​សេដ្ឋកិច្ច​កម្ពុជា​បាន​ធូរ​ស្រាល​មក​វិញ​នៅ​ចុង​ឆ្នាំ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​កាលពី​ដើម​ឆ្នាំ ដោយ​សារ​វិបត្ដិ​ហិរញ្ញវត្ថុ​សកលលោក​ក៏​ដោយ ក៏​សម្ពាធ​អតិផរណា​បាន​កើន​ឡើង​ក្នុង​រយៈពេល​នោះ ។ ឥទ្ធិពល​វិបត្ដិ​ហិរញ្ញវត្ថុ ដែល​បាន​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា ដូចជា​ការ​ថយចុះ​វិស័យ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ការ​ថយចុះ​ភ្ញៀវ​ទេសចរ​បរទេស ការ​ថយចុះ​វិស័យ​សំណង់ និង​ការ​កើន​ឡើង​តម្លៃ​ប្រេង​ឥន្ធនៈ បាន​ប៉ះពាល់​ដល់​ការ​អនុវត្ដ​ថវិកា ។

ថ្ងៃទី២៣ ខែ​សីហា ២០១០

តារាងប្រតិបត្តិការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចសម្រាប់ ខែ មិថុនា ឆ្នាំ ២០១០ (TOFE for​ June 2010)ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​នៅ​ដើម​ឆ្នាំ ២០១០ មានភាពធូ​រស្រាល ដោយ​ស្ទើរ​គ្រប់​វិស័យ​សេដ្ឋកិច្ច​បាន​ងើប​ឡើង​វិញ បន្ទាប់​ពី​បាន​ទទួល​រង​ឥទ្ធិពល​នៃ​កលិយុគ​វិបត្ដិ​ហិរញ្ញវត្ថុ​អន្ដរជាតិ​កាល​ពី​ឆ្នាំ ២០០៩ កន្លង​ទៅ ដូចជា​ការ​កើន​ឡើង​សកម្មភាព ពាណិជ្ជកម្ម ការ​កើន​ឡើង​វិស័យ​កាត់ដេរ​សំលៀក​បំពាក់ ការ​កើន​ឡើង​វិស័យ​ទេសចរណ៍ជាដើម និង​ស្ថេរ​ភាពថ្លៃ​ទំនិញ​ប្រើ ប្រាស់ ទោះបី​ជា​មានសម្ពាធ​ពីកំណើន​តម្លៃ​ប្រេង​ឥន្ធនៈ​ខ្លះ​ក៏​ដោយ ។ ការ​កើន​ឡើង​នៃ​សកម្មភាព​សេដ្ឋកិច្ច​នេះ​បាន​ធ្វើ​ឱ្យ ការ​អនុវត្ដ​ថវិកា​នៅ​ដើម​ឆ្នាំ ២០១០ ប្រព្រឹត្ដ​ទៅ​ល្អ ។

ថ្ងៃទី២៣ ខែ​សីហា ២០១០

Cambodia Macroeconomic Framework 2000-2011

ថ្ងៃទី១៦ ខែ​សីហា ២០១០