ស្ថានភាពអតិផរណានៅខែ មករា ឆ្នាំ២០១៥ តាមប្រភពពីវិទ្យាស្ថានជាតិស្ថិតិបង្ហាញថា នៅខែ មករា ឆ្នាំ ២០១៥ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញបានថយចុះ ០,៤% ធៀបទៅនឹងខែកន្លងទៅ ក្នុងនោះ សន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀតបានធ្លាក់ចុះ ១,៥% សន្ទស្សន៍ថ្លៃការដឹកជញ្ជូនធ្លាក់ចុះ ៤,៦% និងសន្ទស្សន៍ថ្លៃគមនាគមន៍បានធ្លាក់ចុះ ០,៥%។ ការធ្លាក់សន្ទស្សន៍ថ្លៃនេះ ជាពិសេសថ្លៃប្រេងឥន្ធនៈបានជម្រុញឱ្យថ្លៃទំនិញ សេវាកម្ម និងផលិតកម្មពាក់ពន្ធមួយចំនួនទៀតបានធ្លាក់ចុះទាប ជាបច្ច័យល្អសម្រាប់ការសម្រួលដល់សកម្មភាពការដឹកជញ្ជូនពាណិជ្ជកម្ម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ថ្ងៃទី១៤ ខែវិច្ឆិកា ២០១៥