ស្ថានភាពអតិផរណានៅខែ មិថុនា ឆ្នាំ២០១៥តាមប្រភពពីវិទ្យាស្ថានជាតិស្ថិតិ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅភ្នំពេញ នៅខែ មិថុនា ឆ្នាំ ២០១៥ បានកើនឡើង ០,២% ធៀបនឹងខែកន្លងទៅ។ សន្ទស្សន៍ថ្លៃទំនិញស្ទើរគ្រប់មុខមានការកើនឡើងតិចតួចប៉ុណ្ណោះ និងសន្ទស្សន៍ថ្លៃទំនិញមួយចំនួនបានធ្លាក់ចុះ ដូចជា សន្ទស្សន៍ថ្លៃផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត សន្ទស្សន៍ថ្លៃគ្រឿងសង្ហារឹមសម្ភារៈប្រើប្រាស់ និងការថែទាំ និងសន្ទស្សន៍ថ្លៃគមនាគមន៍។ បើធៀបឆ្នាំមុន សន្ទស្សន៍ថ្លៃកើនឡើង ០,៧%។ ថ្ងៃទី១៤ ខែវិច្ឆិកា ២០១៥